ព័ត៌មានជាតិ

បិតា​ឯករាជ្យ​សិង្ហបុរី​ ទទួល​មរណ​ភាព​

សិង្ហបុរី៖ លោក លីក្វាន់យូ (Lee Kuan Yew) ជានាយករដ្ឋមន្ត្រីដំបូងរបស់សិង្ហបុរី ដែល​ប្រជាជនសិង្ហបុរី និងពិភពលោកទាំងមូល​ទទួល​ស្គាល់ថា ជាបិតាសិង្ហបុរី បានទទួលមរណភាព នៅថ្ងៃចន្ទទី២៥ ខែមីនា នេះ​ ក្នុងអាយុ ៩១ឆ្នាំ។

lky

ការិយាល័យនាករដមន្ត្រីបាន ឲ្យដឹងថា លោក ​លីក្វាន់យូ បានទទួលមរណភាពនៅវេលាម៉ោងប្រមាណជា ៣៖១៨នាទី ទាបភ្លឺ នៅមន្ទីរពេទ្យ Singapore General Hospital ដោយការស្លាប់នេះបានធ្វើឲ្យ​ប្រជាជនសិង្ហបុរី​ទាំងមូលមានការសោកស្ដាយ និងទុក្ខគ្រាមក្រំ។

លោក ​លីក្វាន់យូ បានកើតនៅឆ្នាំ ១៩២៣ និងបានចូលគណបក្ស​សកម្មភាព​ប្រជាជន នៅឆ្នាំ ១៩៥៤ បន្ទាប់មកក្លាយជានាយករដ្ឋមន្ត្រី​សិង្ហបុរី នៅ​ឆ្នាំ ១៩៥៩ ក្រោយពេល​ទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥៕

មតិយោបល់