ព័ត៌មានជាតិ

Nokia ចង់​ប្ដឹង HTC នៅ​បារាំង​

​ស្របពេល​ដែល​ជម្លោះ Apple នឹង Samsung នៅ​មិន​ទាន់​បញ្ឈប់ ក្រុមហ៊ុន Nokia និង HTC ហាក់ដូចជា​ចង់​ដណ្ដើម​ពានរង្វាន់​ប្រចាំឆ្នាំ​ពី​ក្រុមហ៊ុន Apple នឹង Samsung​។
​នៅមុននេះ ក្រុមហ៊ុន Nokia បាន​ឈ្នះក្ដី ក្រុមហ៊ុន HTC នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​បន្ដ​ឈ្នះ​នៅ​ចក្រភព​អង់គ្លេស ដោយឡែក​នៅ​ពេល​នេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​ផ្សេង​មួយទៀត​បាន​និយាយថា នៅពេលនេះ ក្រុមហ៊ុន Nokia កំពុងតែ​សម្លឹង​រក​ចំណុចខ្សោច​របស់ HTC ដើម្បី​ប្ដឹង​នៅក្នុង​ប្រទេស​បារាំង​។​

​ក្រុមហ៊ុន Nokia អាច​នឹង​ចោទ​ប្ដឹង HTC ទៅលើ​ការរំលោភច្បាប់​ប៉ាតង់ ហើយ​នឹង​ចង់​ហាមឃាត់​ការលក់​នៅក្នុង​ប្រទេស​បារាំង​តែម្ដង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា បើសិនជា​ក្រុមហ៊ុន Nokia ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន HTC នៅ​បារាំង​មែន​នោះ មានន័យ​ថា​នៅក្នុង​ឆ្នាំ ២០១៣ ក្រុមហ៊ុន​បាន​ជាប់​ជា​ក្រុមហ៊ុន​ដែល​មាន​ជម្លោះ​ប៉ាតង់​ច្រើនជាង​បំផុត​នៅក្នុង​ពិភព​បច្ចេកវិទ្យា​៕​
lumia1020vshtcone

មតិយោបល់