ព័ត៌មានជាតិ

បាក់​ដំបូល​រោងកុន​នៅ​ទីក្រុង​ឡុង​ដ៍​របួស​មនុស្ស 88 នាក់​

​ទីក្រុង​ឡុង​ដ៍ ៖​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​ឆ្នាំ ២០១៣ បានឲ្យដឹង​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ជនរងគ្រោះ​ដល់​ទៅ 88 នាក់​ដែល​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​បាក់​រលំ​ដំបូល​នៃ​រោងកុន​មួយកន្លែង​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ហើយ​មាន 7 នាក់​ក្នុងចំណោម​នោះ​រងរបួស​ធ្ងន់​តែ​មិន​មាន​របាយការណ៍​នៃ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នោះឡើយ​។​
threatre
​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​នៅពេលដែល​មនុស្ស 81 នាក់​ដែល​រង​របួសស្រាល​ត្រូវ​បាន​ពិនិត្យ​នៅនឹងកន្លែង​ហើយ 7 នាក់​ទៀត​ដែល​របួសធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​មនុស្ស​ដែល​ត្រូវ​បាន​ជាប់​ខ្លួន​នៅក្នុង​ហេតុការណ៍​នេះ​ត្រូវបាន​ជួយ​យក​ចេញ​ភ្លាមៗ​ដែរ​។​បើ​យោង​តាម​សម្តី​របស់​ក្រុម​អ្នក​ពន្លត់​អគ្គិ​ស​ភ័យ​ដែល​មាន​វត្តមាន​នៅ​កន្លែងកើតហេតុ​បានបញ្ជាក់​ថា​នៅ​មុនពេល​ការធ្លាក់​រលំ​ដំបូល​នោះ​ទស្សនិកជន​ដែល​បាន​ទៅ​ចូលរួម​មើល​ការសម្តែង​នៅ​ទី​នោះ​គឺ​សឹងតែ​ជិត​ពេញ​រោងកុន​នោះ​ទៅ​ហើយ​គឺ​មាន​ទៅជិត 720 នាក់​តែ​សំណាងល្អ​មិន​មាន​អ្នកណា​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​នោះឡើយ​។​

​លោកនាយក​រដ្ឋមន្ត្រី David Cameron បាន​និយាយ​នៅក្នុង Twitter របស់​ខ្លួន​ថា​គាត់​ត្រូវបាន​គេ​បញ្ជូន​ព័ត៌មាន​សំខាន់ៗ​ជា​រៀងរាល់​វិនាទី​ហើយ​គាត់​ពិតជា​មាន​សេចក្តី​អំណរ​អរគុន​ដល់​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​ណាស់​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​លើក​នេះ​។​
​រោងកុន​មួយ​នេះ​ដែល​ត្រូវបាន​កសាងឡើង​តាំងតែ​ពី​ឆ្នាំ 1901 ខែ​កុម្ភៈ​ត្រូវបាន​បំពាក់​ទៅ​ដោយ​កៅអី​ដល់​ទៅ 775 ហើយ​និង​មាន​កំពស់ 4 ជាន់​៕​

មតិយោបល់