អគ្គលេខាធិការអង្គការណាតូ លោក Rasmussen បានលើកឡើងពីគម្រោងយោធាដែលប្រទេសជាសមាជិកបាន ត្រៀមលក្ខណៈរួចរាល់សម្រាប់ទប់ទល់ ជាមួយរុស្ស៊ីក្នុងការរស់នៅចាំបាច់ ។
លោកបានបន្ថែមទៀតថា សកម្មភាព របស់រុស្ស៊ីនៅអ៊ុយក្រែន ពិសេសគឺឧបទ្វីប គ្រមៀ គឺជាការគំរាមកំហែងដោយ ផ្ទាល់ដល់សន្ដិសុខតំបន់អឺរ៉ុប ទាំងនោះ ជាការគំរាមកំហែងដ៏ធំធេង បន្ទាប់ពី សង្គ្រាមត្រជាក់ ។ លោក Rasmussen បានថ្កោលទោសរុស្ស៊ីដែលដាក់បញ្ចូល សាធារណរដ្ឋគ្រីមៀ ស្ថិតក្រោមការគ្រប់ គ្រងរបស់រុស្ស៊ី ជួយឱ្យផែនទីអធិបតេយ្យ ភាពរុស្ស៊ីត្រូវពង្រីកបន្ថែមទៀត។ គ្រីមៀ ជាតំបន់យុទ្ធសាស្ដ្រដ៏សំខាន់របស់ អ៊ុយក្រែន ហើយការដាក់ជាមួយរុស្ស៊ីនោះ គឺជាការខុសច្បាប់ ។ នៅពេលនេះដែរ ណាតូបានសម្រេចលុបចោលកិច្ចព្រម ព្រៀងបំផ្លាញអាវុធគីមីសាស្ដ្ររបស់ស៊ីរី ជាមួយរុស្ស៊ី ។
លើសពីនេះទៅទៀត អគ្គលេខាធិការ ណាតូ បានបញ្ជាក់ទៀតថា រាល់សកម្ម ភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បង្ខំឱ្យណាតូត្រូវតែពង្រឹងសមត្ថភាពការ ពារនៅតាមបណ្ដោយព្រំដែនសម្រាប់ ទប់ទល់ជាមួយរុស្ស៊ីនៅពេលចាំបាច់ ។ ការបញ្ជូនកម្លាំងទាហាននោះ គឺជា សំឡេងជួងប្រកាសអាសន្នពីសង្គ្រាម កើតឡើងរវាងលោកខាងលិខនឹងរុស្ស៊ី ។ ទាំងនោះក៏ជាការគំរាមកំហែងដ៏ធំធេង ដល់តំបន់អឺរ៉ុប បន្ទាប់ពីសង្គ្រាមត្រជាក់ ត្រូវបានបញ្ចប់ ។ ការប្រែប្រួលក្នុង ប្រទេសអ៊ុយក្រែនបានរំឭកដល់ណាតូ ត្រូវ មានការប្រុងប្រយ័ត្នម៉ឺងម៉ាត់ជាង នេះ ។
បច្ចុប្បន្នណាតូបានបញ្ជូនកម្លាំង ទាហាននិងសព្វាវុធបន្ថែមទៅកាន់ប្រទេស ប៉ូឡូញ និងរូម៉ានី ។
ការបញ្ជូនកម្លាំងយោធា សព្វាវុធ ទៅជាប់ព្រំដែន មិនបានធ្វើឱ្យរុស្ស៊ីខ្លាច រអានោះឡើយ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ី បានបញ្ជូនយន្ដហោះចម្បាំងដល់ទៅ៤០ គ្រឿង ហ្វឹកហាត់តាមបណ្ដោយព្រំដែន ជាប់បណ្ដាប្រទេសណាតូ ។
នៅថ្ងៃទី១៩មីនា កម្លាំងទាហានរុស្ស៊ី បានចាប់ផ្ដើមធ្វើសមយុទ្ធដែនអាកាស ទ្រង់ទ្រាយធំបំផុត នៅតំបន់ភាគពាយ័ព្យ ជាប់ជាមួយបណ្ដាប្រទេសដែលជាអតីត សហភាពសូវៀត ។
មន្ដ្រីជាន់ខ្ពស់ក្នុងជួរកម្លាំងទាហាន រុស្ស៊ីបានឱ្យដឹងថា ការធ្វើសមយុទ្ធនោះ មានការចូលរួមពីយន្ដហោះចម្បាំង យន្ដហោះទម្លាក់គ្រាប់។ យន្ដហោះចម្បាំង ដែលចូលរួមសុទ្ធសឹងតែជាប្រភេទទំនើបៗ ដូចជា Mig , Sukhoi ជាដើម ។
ក្នុងពេលនេះដែរ កម្លាំងទាហាន ជើងទឹកអាមេរិក ក៏មានគម្រោងធ្វើសម យុទ្ធនៅតំបន់សមុទ្រ Baltic ជាប់ប្រទេស រុស្ស៊ី ដូចជាការគមរាមកំហែងដល់ ប្រទេសរុស្ស៊ីដែលបានដាក់បញ្ចូលគ្រីមៀ ក្រោមអធិបតេយ្យភាពរបស់ខ្លួន ។ កន្លងមកថ្មីៗ អនុប្រធានាធិបតីអា មេរិកបានប្រកាសថា ការសម្រេចដាក់ បញ្ចូលតំបន់ស្វយ័តគ្រីមៀក្រោមការ គ្រប់គ្រងរបស់រុស្ស៊ី មិនខុសអ្វីពីការប្លន់ យកទឹកដីពីសំណាក់រុស្ស៊ីនោះឡើយ ។ ជាមួយនឹងការដាក់បញ្ចូលនោះ ទឹកដី រុស្ស៊ីកាន់តែរីកធំធាត់ជាងមុនគំរាម កំហែងដល់តំណែងប្រទេសមហាអំណាច ទី១លើពិភពលោករបស់អាមេរិក ។
អាមេរិកនិងសម្ពន្ធមិត្ដបានប្ដេជ្ញា ត្រូវតែធ្វើអ្វីម្យាងទៅលើប្រទេសរុស្ស៊ី បើមិនដូច្នោះទេ ពេលអនាគតរុស្ស៊ីអាច នឹងដាក់បញ្ចូលតំបន់ជាច្រើនទៀតនៅ ក្នុងអធិបតេយ្យភាពរបស់ខ្លួន៕
មតិយោបល់