ព័ត៌មានជាតិ

ស្គាល់​អ្នក​បង្កើត​កាំរស្មី​អ៊ិច​ទេ?​​​

លោក WILLIAM HENRY BRAGG ជារូបវិទូជនជាតិអង់គ្លេស បានចូលរួមចំនែកក្នុងកាបង្កើតម៉ាស៊ីនកាំ​រស្មី​អ៊ិច​ដំបូងគេ​​ព្រមទាំង​បាន​ទទួល​ពានរង្វាន់​ណូបែល​រូបវិទ្យា​ក្នុង​ឆ្នាំ ​១៩១៥។

bragg_william_henry_f2

BRAGG កើតក្នុងត្រូកូលអ្នកក្រីក្រមួយក្នុងប្រទេសអង់គ្លេស ហេតុនេះ​ឪពុក​ របស់​គាត់​តែង​តែ​ព្យាយាម​សន្សំ​សំចៃ​ដើម្បី​ឲ្យ​កូន​បាន​ចូល​រៀន​សូត្រ​នឹង​គេ។​ ដោយ​ស្ថានភាព​ ក្រ​លំ​បាក​របស់​គ្រួសារ​ ពេលទៅ​រៀន​ គាត់​ត្រូវ​បាន​មិត្ត​ភក្ក័​មើល​ងាយ​យ៉ាង​ខ្លាំង​។​ BRAGG​ ពាក់​ស្បែក​ជើង​កញ្ចាស់​មួយ​ដែល​ឪពុក​​បាន​ទុក​ឲ្យ​ ស្បែក​ជើង​នោះ​ទាំង​ចាស់ ​ទាំង​រហែក​ និង​ធំជាង​ជើង​របស់​គាត់។

ពេលគាត់ទៅរៀនម្តងគេតែងតែលួចមើលស្បែក​ជើង​របស់​គាត់​ហើយ​សើច​ចំអក់​ទៀត​ផង។​ មាន​ពេល​ខ្លះ​ទៀត​ពួក​កូន​អ្នក​មាន​ដែល​រៀន​ជា​មួយ​គាត់​បាន​យក​ស្បែក​ជើង​នោះ​ទៅ​លាក់​ដូច​ជា​គ្រឿង​កម្សាន្ត ឬល្បែង​លេង​របស់​ពួក​គេ។​ BRAGG ​មិន​អាច​ទ្រាំ​នឹង​ទង្វើរ​នោះ​បាន​ទេ​ គាត់​ព្យាយាម​រក​វីធី​ដើម្បី​ផ្តល់​មេរៀន​ដល់​ពួក​កូន​អ្នក​មាន​នោះ​ម្តង​។ សំដី​មើល​ងាយ​ដល់​ BRAGG​ បាន​លេច​ឮ​ដល់​លោក​គ្រូ​-​អ្នក​គ្រូ​ក្នុង​សាលា។​

មានថ្ងៃមួយ BRAGG ត្រូវបានហៅចូលមកបន្ទប់​ត្រូត​ពិនិត្យ​សិស្ស​ ទើប​តែ​បោះ​ជំហ៊ាន​ចូល​ ​គាត់​ក៏​បាន​ឃើញ​ លោក​គ្រូ​ ពិនិត្យ​សិស្ស​ក្រលេក​មើល​ គាត់​ជា​មួយ​ក្រសែ​ភ្នែក​យ៉ាង​ចម្លែក​ ជា​ពិសេស​សំ​លឹ​ង​មើល​ស្បែក​ជើង​ចាស់​ហើយ​មិន​ល្ម​ម​ជើង​របស់​គាត់​ ក្រោយ​មក​គាត់​បាន​យល់​បញ្ហា​ទាំង​អស់។​ BRAGG​ តាំង​ស្មារតី​រួច​ដើរ​ចូល​ក្នុង​បន្ទប់​លោក​គ្រូ​ លូកចូលក្នុង​ហោប៉ៅទា​យ​យក​សំបុត្រ​មួយ​មក​ឲ្យ​លោក​គ្រូ។

លោកគ្រូបានបើកសំបុត្រអានពេលបាន រួចបានយក​ដៃ​គោះ​ស្មារ​បស់ ​BRAGG​ ហើយ​និយាយ​សុំទោស ​BRAG​G​។ ​ពេល ​BRAGG មិន​អាច​ទប់​ទឹក​ភ្នែក​ខ្លួន​ឯង​បាន​ទេ​ គាត់​បាន​សម្រក់​ទឹក​ភ្នែក​យ៉ាង​ច្រើន​ចំពោះ​មុខ​លោក​គ្រូ ​គាត់​យំ​ព្រោះ​មាន​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​ដែល​មិត្ត​របស់​គាត់​បាន​ធ្វើ​កន្លង​មក​លើ​គាត់​។​

នៅក្នុងសំបុត្រនោះមានឃ្លាមួយបានសរសេរ​ថា ​”…..កូន​ប្រុស​ឲ្យ​ពុក​សុំទោស​ កូន​រង់​ចាំ​ ១ឆ្នាំ ទៅ​២ឆ្នាំ​ ​ទៀត​ ស្បែក​ជើង​ចាស់​នេះ​នឹង​ត្រូវ​ល្មម​ជើង​របស់​កូន​ហើយ។ ឪពុក​មាន​ក្តី​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ដែល​កូន​បាន​ទទួល​ជោគជ័យ​ នោះ​ជា​រឿង​មួយ​​ដ៍​មាន​មោទភាព​ ដែល​កូន​របស់​ពុក​ពាក់​ស្បែក​ជើង​ចាស់​ដើម្បី​តស៊ូ​សិ​ក្សា​រហូត​បាន​ទទួល​ជោគជ័យ​“។

BRAGG មិនបានធ្វើឲ្យឪពុករបស់គេមានការខកចិត្តនោះទេ ភាពក្រីក្រមិនបានធ្វើឲ្យគាត់​បាក់​ទឹក​ចិត្ត​នោះ​ទេ​តែ​វា​បែបរ​ជា​កម្លាំង​ចិត្ត​ក្នុង​ការ​តស៊ូ ​អត់​ធ្មត​សម្រាប់​គាត់​ក្នុង​ការ​សិក្សា​ទៅ​វិញ។​ BRAGG ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សិក្សា​ យក​សកម្មភាព​របស់​ខ្លួន​ជា​គំរូ​សម្រាប់​ជន​ក្រី​ក្រត​ស៊ូ​ក្នុង​ការ​សិក្សា។

ដោយសារតែការខំប្រឹងតស៊ូនោះគាត់បានទទួលស្នាដៃយ៉ាងល្អប្រសើរ ហើយត្រូវបានទទួល​អាហារូបករណ៍​សិក្សា​ក្នុង​សកល​វិទ្យាល័យ​ ខេម​ព្រីទ​ ដ៏ល្បី​ក្នុង​ប្រទេស​អង់គ្លេស។​ ក្នុង​ការ​ប្រលង​ពាន​រង្វាន់​រូបវិទ្យា​ និង​គណិត​វិទ្យា​ក្នុង​ស​ល​កវិទ្យាល័យ ​ខេមព្រីទ​ ដែល​គេ​ប្រារព្ធ​ឡើង​១​ឆ្នាំ​ម្តង​ គាត់​តែង​តែ​ទទួល​បាន​ពាន​រង្វាន់​ជាប្រចាំ។​ គាត់​ស្រលាញ់ ​រូបវិទ្យា​ណាស់ ​តែ​សា្ន​ដែ​ក្នុ​ង​ផ្នែក​គណិត​វិទ្យារ​បស់គាត់​ក៏​មិន​អន់​ដែរ​ ហេតុ​នេះ​ហើយ​ក្នុង​ការ​ប្រលង​ស្នាដៃ​គណិត​វិទ្យា​របស់​គាត់​មាន​ច្រើន​ជាង​រូបវិទ្យា​ទៅ​ទៀត។​

ក្នុងឆ្នាំ ១៨៨៦ នៅពេលដែលគាត់បានក្លាយជា​សាស្ត្រាចារ្យ​ គណិតវិទ្យា​ និង​រូបវិទ្យា​ ក្នុ​ង​ស​កលវិទ្យា​ល័យ ​អាដាឡាត​ គាត់​ទើប​មាន​អាយុ​ បាន​២៤​ឆ្នាំ​ទេ នៅ​ទីនោះ​ហើយ​ដែល ​BRAG​G ចាប់​ផ្តើម​សិក្សា​ស្រាវជ្រាវ​ពី​កាំរស្មី ​អ៊ិច​ រហូត​ទទួល​បាន​ពាន​រង្វាន់​ណូបែល​រូបវិទ្យា​ក្នុងឆ្នាំ ​១៩១៥។

សំដីមាសរបស់ BRAGG
ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ គឺមិនមានចំណុច​បញ្ចប់នោះ​ទេ​ ឯ​ការ​ចេះដឹង​របស់​មនុស្ស​ក៏​គ្នា​ដែន​កំនត់​ដែរ​!

ប្រែសម្រួលដោយ៖ លោក ម៉ៅ សុខេន

មតិយោបល់