ព័ត៌មានជាតិ

ស្គាល់ Lee Kuan Yew ជា​អ្នក​ណា​ទេ​??

​លោក Lee Kuan Yew ឈ្មោះ​ពេញ Harry Lee Kuan Yew កើត​នៅក្នុង​ថ្ងៃទី 16 កញ្ញា​ឆ្នាំ 1923 ជា​បិតា​ស្ថាបនិក​នៃ​ប្រទេស​សិង្ហ​បុរី​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​មកដល់​សព្វថ្ងៃនេះ​។​គាត់​គឺជា​ប្រធានាធិបតី​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​សិង្ហ​បុរី​តំបូង​គេ​បង្អស់​ហើយ​បន្ត​កាន់​អំណាច​បី​អាណត្តិ​ជាប់ៗ​គ្នា​។​គាត់​ក៏​ត្រូវបាន​គេ​គ្រប់គ្នា​ស្គាល់​ផង​ដែរ​ថា​ជា​ស្ថាបនិក​នៃ​សិង្ហ​បុរី​សម័យ​ទំនើប​ផង​ដែរ​។​

​នៅពេលដែល​លោក​នៅ​ជា​អគ្គ​រដ្ឋលេខាធិការ​នៃ​គណបក្ស​សកម្ម​ប្រជាជន People’s Action Party (PAP ) លោក​បាន​ដឹកនាំ​ឲ្យ​គណបក្ស​នេះ​ទទួលបាន​ជ័យជំនះ 8 ដង​នៅ​ក្នុង​កំឡុង​ឆ្នាំ 1959 ដល់​ឆ្នាំ 1990 ហើយ​នៅក្នុង​ឆ្នាំ 1965 លោក​ជា​អ្នក​នាំមុខ​ក្នុង​ការផ្តាច់​ខ្លួន​ចេញ​នៃ​ប្រទេស​សិង្ហ​បុរី​ចេញពី​ម៉ាឡេស៊ី​។​

​នៅពេល​ដែល​ប្រធានាធិបតី​បន្ទាប់​លោក Goh Chok tong បាន​ឡើង​កាន់​អំណាច​បន្ទាប់​លោក Lee Kuan Yew នៅតែ​បន្ត​ការងារ​ជា​រដ្ឋ​មន្ត្រី​ជាន់ខ្ពស់​មួយរូប​ដដែល​នៅក្នុង​ឆ្នាំ 1990 ហើយ​គាត់​ត្រូវបាន​តែងតាំង​សម្រាប់​មុខ​តំណែង​មួយ​ទៀត​ដែល​ទទួលបន្ទុក​ផ្នែក​ប្រឹក្សា​ក្រុម​រដ្ឋមន្ត្រី Minister Mentor ដែល​ជា​មុខតំណែង​មាន​តែ​នៅ​ប្រទេស​សិង្ហ​បុរី​ប៉ុណ្ណោះ​។​មុខ​តំណែង​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​កូនប្រុស​របស់​លោក Lee Kuan Yew គឺ​លោក Lee Hsien Loong ដែល​ក្រោយមក​លោក​បាន​ឡើង​ទៅ​ប្រធានាធិបតី​ទី 3 របស់​ប្រទេស​សិង្ហ​បុរី​នៅ​ក្នង​ឆ្នាំ 2004 និង​បន្ត​ការងារ​ជា Minister Mentor ដោយ​លោក Goh Chok Tong ទៅវិញ​ដោយសារ​តែ​ឪពុក​លោក Lee Kuan Yew បាន​ប្រកាស​ចូល​និវត្ត​នៅ​ក្នង​ឆ្នាំ 2011 ។​

​គួរបញ្ជាក់​ថា​លោក Lee Kuan Yew ជា​មេដឹកនាំ​មួយរូប​ដែល​ត្រូវបាន​គេ​ប្រកាសថា​ជា​ប្រធានាធិបតី​ដែល​បាន​កាន់​តំណែង​យូរ​ជាង​បង្អស់​រហូតដល់​ទៅ 50 ឆ្នាំ​ជាប់​គ្នា​ហើយ​លោក Lee បាន​ប្រកាស​ចូល​និវត្ត​កាលពី​នៅ​ថ្ងៃទី 15 ឧសភា​ឆ្នាំ 2011 ៕​

មតិយោបល់