ព័ត៌មានជាតិ

ឥណ្ឌា​ទិញ C-130J បន្ថែម 6 គ្រឿង​ទៀត​ពី​អាមេរិក​

​ទីក្រុង​ញូវដេលី ៖​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិនហួ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៣ នេះ​បានឲ្យដឹង​ថា​ឥណ្ឌា​បាន​សម្រេច​ទិញ​បន្ថែម​យន្តហោះ​ចម្បាំង​ប្រភេត C-130J បន្ថែម​ដល់​ទៅ 6 គ្រឿង​ទៀត​ពី​អាមេរិក​បើទោះបីជា​ភាព​តានតឹង​ផ្នែក​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មិនទាន់​មាន​ភាព​ធូរស្រាល​នៅឡើយ​ជុំវិញ​បញ្ហា​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ិន​តោន​បាន​ចាប់ខ្លួន​ស្ត្រី​ការទូត​ជនជាតិ​ឥណ្ឌា​ម្នាក់​នៅក្នុង​ទីក្រុង​ញូវយ៉​កាលពី​សប្តាហ៍​មុន​ក៏ដោយ​។​

​បើ​យោង​តាម​ប្រភព​សារព័ត៌មាន​មួយ​របស់​ស្រុក​បាន​បញ្ជាក់ថា​សេចក្តីស្នើរ​ដើម្បី​ដំណើរការ​ទិញ​យន្តហោះ C-130J នោះ​ត្រូវបាន​ដាក់​ទៅ​ឲ្យ​ភាគី​អាមេរិក​ហើយ​តម្លៃ​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​ប្រមាណ​ជា 40 ពាន់​លាន​រូពី​ត្រូវជា 645 លាន​ដុល្លារ​អាមេរិក​ក្រោយ​កិច្ចប្រជុំ​រដ្ឋសភា​ជាតិរ​បស់​ឥណ្ឌា​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Manmohan Singh រូ​ចមក​។​

​កងកម្លាំង​ទ័ពអាកាស​របស់​ឥណ្ឌា​បាន​ប្រើប្រាស់​នូវ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ 6 គ្រឿង​រួចមកហើយ​នៅក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​រួចហើយ​នៅ​ក្នុង​មូលដ្ឋានទ័ព​នៅក្នុង​តំបន់ Hindan ក្បែរ​រដ្ឋធានី​ញូវដេលី​នៅពេលដែល 6 គ្រឿង​ទៀ​ត្រូវបាន​គេ​ជឿជាក់​ថា​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​មូលដ្ឋានទ័ព​នៅក្នុង​តំបន់ Panagarh ភាគ​ខាងកើត​នៃ​ប្រទេស​៕​
AIR_C-130J_vs_C-130J-30_lg

មតិយោបល់