ទីក្រុងវ៉ាស៊ិនតោន៖ទីភ្នាក់ងារសារព័ត៌មានស៊ិនហួចុះផ្សាយកាលពីថ្ងៃទី ២២ ខែធ្នូ ម្សិលមិញបានឲ្យដឹងថាអាមេរិកបានផ្តើមជន្លៀសប្រជាជនខ្លួនសាជាថ្មីចេញពីទីក្រុង Bor នៃរដ្ឋ Jonglei របស់ប្រទេសស៊ូដង់ក្រោយពីស្ថានការណ៍កាន់តែអាក្រក់នៃជម្លោះរវាងទាហាននិងទាហានដែលរីករាលដាលពេញទីក្រុង។
អ្នកនាំពាក្យឲ្យរដ្ឋភិបាលអាមេរិក Jennifer Psaki បាននិយាយនៅក្នុងសន្ទរកថាមួយថាប្រជាពលរដ្ឋអាមេរិកនិងដៃគូសហការត្រូវបានដឹកជញ្ជូនចេញពីទីក្រុង Bor ទៅកាន់ទីក្រុង Juba ស្ថិតនៅភាគខាងត្បូងនៃប្រទេសតាមរយៈឧទ្ធម្ភាគចក្ររបស់ប្រទេសអាមេរិកនិងរបស់យូអិន។រដ្ឋាភិបាលវ៉ាស៊ិនតោនត្រូវបានបង្ខំចិត្តផ្អាកការជន្លៀសខ្លួនប្រជាជនរបស់ខ្លួនកាលពីថ្ងៃសៅរ៍នៃក្រុមកងទ័ពអាកាសនៅពេលដែលមានអគ្គិសភ័យមួយបានឆាបឆេះឡើងហើយបានបណ្តាលឲ្យទាហាន 4 នាក់បានរងរបួស។
យោងតាមរបាយការណ៍មានប្រជាជនអាមេរិកនិងមន្ត្រីអាមេរិកចំនួន 380 នាក់និងប្រជាជននៃប្រទេសផ្សេងៗទៀតប្រហែលជាជិត 300 នាក់ត្រូវបានដឹកទៅកាន់តំបន់ Nairobi នៃប្រទេសកេនយ៉ាដើម្បីសុវត្តិភាពតាមរយៈយន្តហោះជួល 4 គ្រឿងនិងយន្តហោះទាហាន 5 គ្រឿងផ្សេងទៀត។
លោកអូបាម៉ាបានប្រកាសព្រមានដល់ប្រទេសស៊ូដង់ខាងត្បូងដែលទើបទទួលបានឯករាជ្យពីប្រទេសស៊ូដង់កាលពីខែកក្កដាឆ្នាំ 2011 ថ្មីៗនេះត្រូវតែបន្តការខំប្រឹងប្រែងរក្សាស្ថានភាពហើយនិងបញ្ចៀសឲ្យបាននូវសង្គ្រាមស៊ីវិល៕
មតិយោបល់