ព័ត៌មានជាតិ

កម្មករ​កំពង់ផែ​ហ្សា​កាតា​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​មេ​ធំ​ចុះចេញ​ពី​តំណែង​

​កម្មករ​នៅក្នុង​កំពង់ផែ​ន​ដ៏​ធំ​មួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ហ្សា​កាតា ប្រមាណ​ជាង ១០០​នាក់​បាន​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​នាយក​ប្រតិបត្តិ​កំពង់​ផែន​ចុះចេញ​ពី​តំណែង ប៉ុន្តែ​ការធ្វើ​កូដកម្ម​នេះ ត្រូវបាន​អាជ្ញាធរ​រាយការណ៍​ថា មិន​បាន​ប៉ះពាល់​ការ​ការដឹកជញ្ជូន​នៅក្នុង​កំពង់​នោះទេ​។​

​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​ផលិត​ប្រេងដូង​ធំ​ជាងគេ​នៅក្នុង​ពិភពលោក ហើយ​ជា​ប្រទេស​ផលិត​កៅស៊ូ និង​កាហ្វេ​ប្រភេទ​រ៉ូបឺ​ស្ដា លំដាប់​ទី​២ ព្រមទាំង​ជា​ប្រទេស​ដែល​ផលិត​កា​កាវ​ធំ​លំដាប់​ទី​៣​ផងដែរ​។ នៅក្នុង​នោះ​ឥណ្ឌូនេស៊ី​ត្រូវបាន​គេ​ដឹងថា​ជា​ប្រទេស​នាំចេញ​សំណ​ប៉ាហាំង រ៉ែ​នី​កែ​ល និង​ធ្យូង​ថ្មី​ដ៏​កំពូល​នៅក្នុង​ពិភពលោក​ទៀតផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឲ្យដឹងថា កម្មករ​បាន​ធ្វើ​កូដកម្ម​នៅ​កំពង់ផែ Tangjung Priod Port ក្នុង​ទីក្រុង​ហ្សា​កាតា ដែល​កំពង់ផែ​មួយ​នេះ​ទទួល​បន្ទុក​ដឹកជញ្ជូន​ទំនេញ​ចេញ​-​ចូល ៥០​ភាគរយ​នៃ​ទំនិញ​ប្រភេទ​ប្រេង និង​ទំនិញ​ស្ងួត​។​

​តំណាង​សហជីព​កម្មករ​បានឲ្យដឹងថា ក្រុមកម្មករ​បាន​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​នាយក​ប្រតិបត្តិ​កំពង់​ផែ​ចុះចេញ​ពី​តំណែង ដោយសារតែ នាយក​ប្រតិបត្តិ​រូប​នោះ​ខ្វះ​តម្លាភាព​ជុំវិញ​បញ្ហា​ផែនការ​ជាច្រើន ដែល​ធ្វើឲ្យ​កម្មការមិន​ចេញ​។​

​តំណាង​កំពង់ផែ​បាន​និយាយថា ការធ្វើ​កូដកម្ម​មិន​បាន​ជះ​ឥទ្ធិពល​ដល់​ចរ​ចារណ៍នៃ​កំពង់ផែ​ឡើយ ព្រោះ​ថា​ចំនួន​កម្មករ​ដែល​ធ្វើ​កូដកម្ម​តិច ហើយ​គោរព​ទៅតាម​លក្ខណៈ​ដែល​អាជ្ញាធរ​ផ្ដល់ឲ្យ ពោល​គឺ​ការទាមទារ​ស្របច្បាប់ មិន​មាន​ភាព​អាណាធិបតេយ្យ​។​

​តំណាង​កំពង់ផែ​បាន​បន្តទៀតថា ក្រុមកម្មករ​ទាមទារ​ឲ្យ​នាយក​ប្រតិបត្តិលោក R.J Lino ចុះចេញ​ពី​តំណែង ប៉ុន្តែ​ការទាមទារ​នេះ​អាច​ធ្វើទៅបាន​លុះត្រាតែ​មាន​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​។​

​តាម​ការពិត​ទៅ​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​នោះ ដោយសារ​តែ​នៅ​មុន​នេះ​មាន​ការផ្ទេរ​កម្មករ និង​ផ្លាស់ប្ដូរ​ធន់​ធាន​មនុស្ស ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកគេ​មិន​សប្បាយចិត្ត និង​មួយទៀត​គឺ​ការដឹកនាំ​របស់​នាយក​ប្រតិបត្តិ​មិន​ល្អ​៕​
Jakata

មតិយោបល់