ព័ត៌មានជាតិ

ប្រទះឃើញសាកសពដេកស្លាប់ជាប់គល់ស្ពានទន្លៀងទី២ សង្ស័យសម្លាប់ហើយយកមកផ្លុងចោល

ស្វាយរៀង: បុរសម្នាក់វ័យ៣០ឆ្នាំជាងគេប្រទះឃើញដេកស្លាប់ក្នុងកំពោតព្រៃជិត និងគល់ស្ពានទន្លៀងទី២សង្ស័យគេវាយសម្លាប់យកមកផ្លុងចោលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចោមរោមមើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:៤០នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាប់និងគល់ស្ពានទន្លៀងទី២តាមបណ្តោយផ្លូវជាតិ១ស្ថិតក្នុងភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

ព័ត៌មានបឋម ជនរងគ្រោះអាចស្លាប់បណ្តាលមកពីត្រូវគេវាយស្លាប់នៅកន្លែងផ្សេងហើយយកមកផ្លុងចោលនៅទីតាំងកើតហេតុខាងលើពីព្រោះសពមានស្លាកស្នាមបែកលើចិញ្ចើមប្រហែល១សង់ទីម៉ែត្រប្រវែងប្រហែល២សង់ទីម៉ែត្រនិងដៃសងខាងមានស្លាកស្នាមជាំមេជើងមានរលាតដាច់ស្នាមដូចគេឆូតនិងស្នាមជាច្រើនកន្លែងទៀតមួយទៀតអាចបណ្តាលមកពីជង្ងឺរ៉ាំរៃ។

បើតាមក្រុមគ្រួសារសពបានប្រាប់អ្នកសាព័ត៌មានដឹងថា ជនរងគ្រោះមានឈ្មោះ មិន ពាន អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិ ធ្មត់ ឃុំ ស្វាយជ្រំ ស្រុក ជ្រុំ ខេត្ត ស្វាយរៀង ហើយនៅថ្ងៃទី៧ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយជនរងគ្រោះខាងលើមានអការៈចុកពោះហើយក្រុមគ្រួសារបាននាំមកមន្ទីរពេទ្យខេត្តស្វាយរៀងហើយគ្រូពេទ្យបានពិនិត្យឃើញថាមានជំងឺពោះវៀនដុះខ្នែងហើយពុំទាន់ព្យាបាលបាននោះទេ ដោយសារអាប់សែរង់ចាំ២ថ្ងៃទៀតទើបវះកាត់ពោះវៀនដុះខ្នែនបាន។

លុះដល់ថ្ងៃទី៨ខែឆ្នាំដដែលវេលាម៉ោង១ជាងក៏បាត់ជនរងគ្រោះហើយជនរងគ្រោះមានជង្ងឺប្រកាច់(ជំងឺឆ្កួតជ្រូក)និងសសៃប្រសាទរូបគាត់និងបងប្អូនខំដើររកទាំងយប់ទាំងថ្ងៃប៉ុន្តែរកមិនឃើញលុះដល់ថ្ងៃទី៩ខែវិច្ឆិកា២០១៦ទើបសមត្ថកិច្ចទូរស័ព្ទប្រាប់ថាមានប្រជាពលរដ្ឋប្រទះឃើញសាកសពក៏មកមើលទើបដឹងថាប្តីរបស់ខ្លួនស្លាប់បាត់បងទៅហើយ។ ហើយករណីមនុស្សស្លាប់ខាងលើនេះសមត្ថកិច្ចពុំទាន់សន្និដ្ឋានថាជាករណីឃាដកម្មឬស្លាប់ដោយជង្ងឺនោះទេ។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

https://youtu.be/ef9DRNRge3s

photo_2016-11-09_19-14-40

មតិយោបល់