ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភបំពាន បន្ទាប់ពីបានកាត់ផ្តាច់លឹង្គប្តីរបស់ខ្លួនចោល ដោយសារតែគាត់មិនព្រមឱ្យលុយចាយវាយតាមចិត្ត។ បើតាមប្រភពព័ត៌មាន yourjewishnews ឲ្យដឹងថា ស្ត្រីរូបនោះជាបុគ្គលិកធ្វើការនៅធនាគារក្នុងស្រុកមួយនៃប្រទេសនីហ្សេរីយ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ការចោទប្រកាន់ពីបទរំលោភបំពានលើប្តីរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃច័ន្ទម៉ោងពីរព្រឹកនៅក្នុងផ្ទះរបស់ពួកគេដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៩៩ តំបន់ Surulere ។ ជនរងគ្រោះឈ្មោះ Olamilekan Idowu Daniji វ័យ ៣៣ ឆ្នាំត្រូវបានប្រពន្ធរបស់ខ្លួនកាត់ប្រដាប់ភេទចោល បន្ទាប់ពីគាត់មិនព្រមឲ្យលុយនាង។ ក្រោយមក Daniji ត្រូវបានសមាជិកគ្រួសាររបស់ខ្លួនបញ្ជូនទៅកាន់មន្ទីពេទ្យឯកជនមួយនៅក្នុងតំបន់ Surulere ដើម្បីធ្វើការសង្គ្រោះ។ ប៉ុន្តែជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងដើម្បីឲ្យប៉ូលិសចាប់ខ្លួនប្រពន្ធចិត្តឃោឃៅមកកាត់ទោសតាមផ្លូវច្បាប់រួចហើយដែរ៕
ព័ត៌មានជាតិ
មតិយោបល់