ព័ត៌មានជាតិ

អស់​ជីវិត​ព្រោះ​សង្សារ​យក​ក្រ​ម៉ា​រុំ​មាត់​ដើម្បី​កុំឲ្យ​រំខាន​ក្នុង​កម្មវិធី​ជប់លៀង​

​បើ​យោង​តាម​ប្រភពព័ត៌មាន yourjewishnews ឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​មិត្តស្រី​របស់​ខ្លួន​យក​ក្រ​ម៉ា​មក​រុំ​មាត់​ដើម្បី​កុំឲ្យ​រំខាន​ខណៈ​ដែល​មាន​កម្មវិធី​ជប់លៀង​មួយ​។ ប៉ូ​សិស​នៅក្នុង​តំបន់ Yakutsk ប្រទេស​រុស្ស៊ី​និយាយថា បុរស​ម្នាក់​ត្រូវបាន​ស្លាប់​បន្ទាប់ពី​គេ​យក​ក្រ​ម៉ា​រុំ​មាត់​របស់​គាត់​កុំឲ្យ​រំខាន​នៅ​ពេលជប់លៀង ព្រោះ​គាត់​ត្រូវបាន​គេ​ចា​ទ​ប្រកាន់​ថា​បាន​គំរាម​គំហែង​ដោយ​ប្រើ​កាំបិត​មួយ​។ តាម​ការស៊ីបអង្កេត​បង្ហាញ​ថា​បុរស​នោះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​នៅក្នុង​ផ្ទះ​របស់​គាត់ ហើយ​ត្រូវ​បាន​បង្ក្រាប​ដោយ​មនុស្ស​ពី​នាក់​ផ្សេង​ទៀត​នៅពេល​ដែល​គាត់​យក​កាំបិត​មក​គំ​រោម​គំហែង​ក្នុង​កម្មវិធី​ជប់លៀង​។ ដៃ​និង​ជើង​របស់​គាត់​ត្រូវបាន​គេ​ចង​ដោយ​ខ្សែ​ពួរ ហើយ​មិត្តស្រី​របស់​គាត់​យក​ក្រមា​រុំ​មាត់​របស់​គាត់​បន្ថែមទៀត​ដើម្បី​កុំឲ្យ​ស្រែក​។ ក្រោយ​ពី​កម្មវិធី​នេះ​ចប់​នាង​បាន​ចូលទៅ​មើល​គាត់ ប៉ុន្តែ​ជា​អកុសល​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ​ឥឡូវនេះ​ប៉ូលិស​កំពុង​តែ​ព្យាយាម​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​មូលហេតុ​ដែល​បណ្តោល​ឲ្យ​បុរស​រូប​នោះ​ស្លាប់​៕​
scarf
រូប​តំណាង​

មតិយោបល់