ព័ត៌មានជាតិ

ចាប់​បាន​ផ្កាយ​សមុទ្រ​ដែល​មាន​ដៃ ១២ នៅ​ប្រទេស​ចិន​

​បើតាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​ឆ្នាំ ២០១៣ អ្នកនេសាទ​មួយក្រុម​បានធ្វើការ​ប្រមាញ់​នៅ​តំបន់ឆ្នេរ Dalian ក្នុង​ខេត្ត Liaoning ប្រទេស​ចិន​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ពេល​ចាប់បាន​ផ្កាយ​សមុទ្រ​ដ៏​ធំ​មួយ​ដែល​មាន​ដៃ​ចំនួន ១២ ខុស​ផ្កាយ​សមុទ្រ​ធម្មតា​ដែល​មាន​ដៃ​ត្រឹមតែ ៥ ប៉ុណ្ណោះ​។​

​លោក Liu បាន​និយាយថា​ក្រុម​របស់​គាត់​ភាគច្រើន​តែងតែ​នេសាទ​នៅ​តំបន់ Dalian ថ្វី​ត្បិត​តែ​ធ្លាប់​ចាប់​បាន​ផ្កាយ​សមុទ្រ​ប្រភេទ​ផ្សេងៗ​គ្នា​ក៏​ពិតមែន ប៉ុន្តែ​ពួកគាត់​មិន​ដែល​ជួប​ផ្កាយ​សមុទ្រ​ដែល​មាន​ដៃ​ច្រើន​បែប​នេះ​ឡើយ​។ ពី​ដំបូង​គាត់​មិន​នឹកស្មានថា​មាន​ផ្កាយ​សមុទ្រ​បែប​នេះ​ឡើយ តែ ក្រោយពី​បាន​ដឹង​ហើយ​គាត់​ក៏​បាន​រក​វិធីសាស្ត្រ​ដើម្បី​រក្សារ​ផ្កាយ​សមុទ្រ​ដែល​មាន​រាង​ចម្លែក​នេះ​ទុក​៕​
starfish

មតិយោបល់