មានករណីរំលោភសេពសន្ថវៈមួយបានកើតមានឡើងនៅក្បែរក្វោងទ្វារសាកលវិទ្យល័យនៃទីក្រុងប៉េកាំង បន្ទាប់ពីសិស្សស្រីស្រស់ស្អាតម្នាក់ដើរតែម្នាក់ឯងនៅពេលយប់។ បើតាមគេហទំព័របរទេសនានាបានឲ្យដឹងថា ហេតុការណ៍នេះបានកើតដោយបុរសពីរនាក់ ម្នាក់ឈ្មោះ Ryu វ័យ ២៣ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Jeong វ័យ ២២ ឆ្នាំ។ នៅម៉ោងប្រហែលជា ២ ទៀបភ្លឺលោក Jeong បានបបួលដៃគូរបស់គាត់មកជជែកគ្នាលេងនៅនៅច្រកក្លោងទ្វារនៃសាកលវិទ្យាល័យដើម្បីរងចាំមើលស្រីៗ។ បន្ទាប់ពីការឈរនិយាយគ្នាមួយសន្ទុះធំពួកគេបានប្រទេះឃើញក្មេងស្រីដើរនៅលើផ្លូវក៏សួរនាំលេង មិនយូរប៉ុន្មានអ្នកទាំងពីរបានចាប់នាង ហើយគំរាមសម្លាប់បោះចូលទៅក្នុងព្រៃក្បែរនោះ។ ទោះបីជាក្មេងស្រីយំសុំអង្វរ និងឲ្យលុយយ៉ាងណាក៏ដោយតែពួកគេមិនដោះលែងដដែល ទីបំផុតអ្នកទាំងពីរបានរំលោភក្មេងស្រីរូបនោះ ហើយបានបិទភ្នែករបស់នាងមុនពេលចាកចេញពីកន្លែងកើតហេតុ។ ភ្លាមៗនោះដែរនាងបានប្រញាប់ទៅប្តឹងប៉ូសិសអំពីរឿងរ៉ាវដែលក្មេងប្រុសទាំងពីរនោះធ្វើចំពោះនាង មួយថ្ងៃក្រោយមកអ្នកទាំងពីរត្រូវបានប៉ូលិសចាប់ខ្លួនបាន។ តុលាការបានកាត់ទោសលោក Jeong ឲ្យជាប់ពន្ធធនាគារ ១១ ឆ្នាំ និង លោក Ryu ដែលជាដៃគូររបស់គាត់ឲ្យជាប់ពន្ធធនាគារ ៩ ឆ្នាំផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់