ព័ត៌មានជាតិ

ឡិចស៊ីស NX200T ពាក់ស្លាកលេខភ្នំពេញ 2BB-9988 រេចង្កូតបុកគុម្ពផ្កាក្បែររបងបុរីពិភពថ្មីចំការដូង

ភ្នំពេញ: នៅវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស NX200t ពាក់ស្លាកលេខភ្នំពេញ 2BB-9988 ពណ៌ស បើកបរដោយជនមិនស្គា ល់អត្តសញ្ញាណ ខណ:បើកបរសុខៗ ស្រាប់តែរេចង្កូតជ្រុលឡើងបុកគុម្ពផ្កា ក្បែររបងបុរីពិភពថ្មីចម្ការដូងមួយកន្លែង ទីតាំងកន្លែងកើត ហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុខាងលើ សង្ស័យបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតជ្រុលទៅបុកឡើងសួន ច្បារនៅក្បែរបុរីពិភពថ្មីចម្ការដូង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនឃើញមានមនុស្សរងគ្រោះថ្នាក់នោះទេ ។ ចំណែកឯអ្នកបើកបរនោះវិញ ក៏មិនដឹងថាបុរសឬ មួយក៏ស្រ្តីនោះដែរ ។ លុះពេលអ្នកសារព័ត៌មានយើងខ្ញុំចុះទៅដល់ គឺឃើញសភាពរថយន្តផ្អៀងបះជើងម្ខាងនៅទីតាំងកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះពិនិត្យ ធ្វើកំណត់ហេតុ និងយករថយន្តបង្កហេតុ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់​ ៕

មតិយោបល់