ព័ត៌មានជាតិ

អាជ្ញាប័ណ្ណ​បង្កើត​ទូរទស្សន៍ និង​វិទ្យុ​អនុញ្ញាតឲ្យ​តែ​អង្គភាព​ពាណិជ្ជកម្ម​

​មតិ​មួយចំនួន​បាន​លើកឡើង​ថា ក្រសួង​ព័ត៌មាន បានការ​លម្អៀង​ទៅលើ​បក្ស​ប្រឆាំង​ដោយ​មិន​ព្រម​អនុញាត​ឲ្យ​បក្សប្រឆាំង​បើក​ស្ថានីយ៍ទូរទស្សន៍ ឬ​វិទ្យុ​។
​កាលពី​ចុង​សប្ដាហ៍​មុន​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារឹទ្ធ បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​ថា នៅក្នុង​ប្រទេស​ណា​ក៏​ដោយ គេ​មិន​ដែល​ឲ្យ​អាជ្ញាប័ណ្ណ​សម្រាប់​ការបង្កើត​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ទៅឲ្យ​បក្ស​នយោបាយ​នោះ​ទេ គឺ​គេ​ឲ្យតែ​ស្ថាប័ន ឬ​អង្គភាព​ពាណិជ្ជកម្ម​មួយ​ដែល​បង្កើត​សម្រាប់​ធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​បង្កើត​ឲ្យទៅ​គណបក្ស​វា​ស្រួល​ទេ យើង​បង្កើត​គណបក្ស​ប្រឆាំង​ឲ្យបាន ៥​នោះ​គឺ​យើង​បង្កើត​ស្ថានីយ៍​បាន ៥​ដែរ​ហើយ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅពេល​នេះ​ក្រសួង​កំពុងតែ​ស្វែងរក​ហ្វ្រេ​កង់ ២០ ឬ​៣០​ទៀត ដើម្បី​ក្រសួង​រៀបចំ​ជា​ទូរទស្សន៍​ពុំទាន់​នឹង​បាន​ផង ដូច្នេះ​រឿង​បញ្ហា​គឺ​វា​ធំ នឹង​លទ្ធភាព​មួយ​ដែល​ក្រសួង​មិន​អាច​ដោះស្រាយបាន​៕​
image

មតិយោបល់