ព័ត៌មានជាតិ

និស្សិតថ្នាក់អនុបណ្ឌិតម្នាក់ បែកគំនិត ប្លន់ម៉ូតូសិស្សមិនសម្រេច ជាប់ខ្នោះ!

កំពង់ចាមៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើកាំភ្លើងខ្លីជ័រ ប៉ងប្លន់ម៉ូតូរបស់សិស្ស នៅស្រុកបាធាយ មិនបានសម្រេច កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យមានឈ្មោះ ខេង ស៊ាងណា ហៅម៉ាន់ អាយុ២១ឆ្នាំ ជានិស្សិតថ្នាក់អនុបណ្ឌិត មានស្រុកកំណើតភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់