ព័ត៌មានជាតិ

ផឹក​ស្រា​ស្រវឹងប៊ិះ​ធ្វើ​ឲ្យ​នារី​ម្នាក់​បាត់​បង់​ជីវិត​

វីដេអូ៖ វីដេអូថ្មី​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​អ៊ីន​ធឺ​ណិត​បាន​បង្ហាញ​ពី​សកម្មភាព​របស់​អ្ន​ក​ដំណើរ​ម្នាក់​បាន​ស្រវឹង​ស្រា ​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីតោន​ សហរដ្ឋ​អាមេរិក។​

ឧបទ្ធវ​ហេតុ​នេះ​បង្ក​ឡើង​ដោយ​បុរស​ស្រវឹង​ស្រា​ម្នាក់​ដើរ​ធ្លាក់​ពី​លើ​ជណ្តើរ​យន្ត​ មក​ត្រូវ​អ្នក​ដំណើរ​ស្រី​ម្នាក់​ទៀត​ ដែល​ឈរ​នៅ​ចាំ​រថភ្លើង​ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​វិលវល់​ដើរ​ធ្លាក់​ចូល​ផ្លូវ​រថភ្លើង។​ តែ​ជាសំណាង​ល្អ​ ដែល​មាន​អ្នកនៅក្បែរនោះប្រញាប់លើកឡើងមកខាងលើវិញ រីឯរថភ្លើង​ក៏មិន​ទាន់​មក​ដល់​ដែរ​ កុំ​អ៊ី​ជីវិត​របស់​នាង​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​។​

ក្រោយពីមានហេតុការណ៍កើតឡើងបុរសស្រវឹងរូបនោះត្រូវបានគេស្តើបន្ទោស​យ៉ាង​ចាស់​ដៃ​ ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នា​ក់​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ថែម​ទៀត៕​

មតិយោបល់