ព័ត៌មានជាតិ

ផ្ញើរ​កូន​ក្មេង​តាម​ប្រៃសណីយ៍​ធ្លាប់​ជា​រឿង​ស្របច្បាប់​នៅ​អាមេរិក​

​នៅពេលដែល​ប្រទេស​អាមេរិក​បាន​ចាប់ផ្តើម​ទទួលយក​ប្រព័ន្ធ​បញ្ញើ​ប្រៃសណីយ៍​ជា​លើកតំបូង​នា​ឆ្នាំ 1913 ជា​ពេល​ដែល​ប្រជាជន​ខ្លួន​អាច​ប្រើប្រាស់​សេវា​នេះ​ដើម្បី​បញ្ជូន​ឥ​វ៉ាន់​នានា​ទៅ​កាន់​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​។​

​ប៉ុន្តែ​នៅពេលដែល​ចាប់ផ្តើម​សេវាកម្ម​ប្រៃសណីយ៍​ជា​លើកតំបូង​មាន​ប្រជាពលរដ្ឋ​អាមេរិក​ជាច្រើន​នាក់​បាន​យល់ច្រឡំ​ទៅលើ​ការប្រើប្រាស់​សេវា​ប្រៃសណីយ៍​ដោយ​ការ​ផ្ញើរ​ទៅ​ជាមួយ​កូន​ខ្លួនឯង​ជាមួយនឹង​ការបិទ​តែម​ដូចជា​របស់របរ​ផ្សេងទៀត​។​ទម្រាំ​តែ​ប្រព័ន្ធ​សេវា​ប្រេស​ណីយ៍​ចាប់ផ្តើមលើក​បញ្ហាយ​ល់​ច្រឡំ​នេះមក​វិភាគ​និង​ធ្វើ​ការកែប្រែ​ឡើងវិញ​នោះ​គេ​បាន​ទទួលបញ្ញើ​កូនក្មេង​ជាច្រើន​នាក់​នៅ​ក្នុង​កំឡុង​ពេល​នោះ​។​

​ប្រៃសណីយ៍​ជាតិ​បាន​បន្សល់​ទុក​រូប​ដែល​ទាក់ទង​ទៅនឹង​រឿងរ៉ាវ​ដែល​ហូ​ស​ចិត្ត​មួយ​នេះ​ផង​ដែរ​ហើយ​វា​ជា​ការ​រំលឹក​នៃ​កាល​វេលា​នៃ​ការចាប់ផ្តើម​សេវាកម្ម USPS ជា​លើកតំបូង​របស់​ប្រទេស​ខ្លួន​៕​
2c338e41dac388390230de790a6350d2

មតិយោបល់