ព័ត៌មានជាតិ

កាំភ្លើងធំ Arsenal ​ទទួលភ្ញៀវ​នៅរាត្រីនេះ​ដឹងម៉េច​ម៉ាទេ !

អង់គ្លេស៖ក្លិបកំពូលតារាង ក្នុងក្របខណ្ឌ Premier League ​កាំភ្លើងធំ Arsenal ​កំពុ​ងសំឡឹង​បន្ត​មហិច្ឆិតារបស់ខ្លួន ​ខណៈប្រកួត​អបអរ​ឆ្នាំថ្មីនេះ ​ដោយ​ត្រូវទទួលភ្ញៀវ Cardiff City នៅទីលាន Emirates Stadium ។​

លោក Arsene Wenger ដែលជា​អ្នកចាត់ការទូទៅរបស់ក្លិប និងគ្រូបង្វឹកនោះ កំពុងបន្ត​ក្តីសង្ឈឹមរបស់ខ្លួន ថាអាចនឹង​ឈ្នះនៅក្នុងរាត្រីនេះ ។​អ្នកចាត់ការ​ទូទៅរូបនេះ ខណៈដែលដឹកនាំក្រុមជួប ក្លិប Newcastle កាលពីថ្ងៃសៅរ៍ ក្នុងឆ្នាំចាស់ បាន​​បំបាក់ ម្ចាស់ផ្ទះ ដោយលទ្ធផល ១-០ នៅ St James’ Park ហើយ​រាត្រីនេះ​គឺកាន់តែសង្ឈឹមថា​ឈ្នះទៀត​។​

អ្វីដែល​ធ្វើ​ឲ្យក្លិប កាំភ្លើងធំ Arsenal ព្រួយបារម្ភនោះគឺ ក្លិប​មេឃខៀវ Man City ​ដែល​​ជាក្លិបមួយដែលកៀក​កិតជាទីបំផុត ដោយចាញ់តែ ១ ពិន្ទុតែប៉ុណ្ណោះ ខណៈដែលក្លិបមួយនេះ​ត្រូវ​​ធ្វើដំណើរទៅជួប Swansea City វេលាម៉ោង ១៩ និង ៤៥ នាទី ។

បើសិនជា​ក្លិប កាំភ្លើងធំ​ចាញ់ ​ឬស្មើ ​អាចនឹង​មានផលពិបាកខ្លាំងណាស់ ​ខណៈដែល​រាត្រីនេះ បើសិន​មេឃខៀវ​ធ្វើសម្រេច​នៅក្រៅទឹកដីនោះ ជាក់ណាស់ មេឃខៀវ​នឹង​ឡើង​ទៅកាន់កំពូលតារាង ។ បញ្ជ្រាសមកវិញ បើសិន កាំភ្លើងធំ ស្មើ ឬចាញ់ ​ខណៈដែលកាំភ្លើងធំ ឈ្នះ ​អាច​នឹង​មាន​គម្លាតពិន្ទុ ឆ្ងាយបន្ថិច៕
football-arsenal-arsene-wenger-st-james-park-newcastle-premier-league_3059176

មតិយោបល់