ព័ត៌មានជាតិ

កាំភ្លើងធំ​​នៅតែបន្តកាន់កាប់កំពូលតារាង (Video Inside)

ដូចអ្វីដែលខាង​​អ្នកចាត់ការទូទៅ លោក Arsence Wenger បានរំពឹងទុកអ៊ីចឹង ថា​ខ្លួន​សង្ឈឹមថានឹងឈ្នះច្រើន ​សម្រាប់រាត្រីយប់មិញនេះ ខណៈដែលជួបជាមួយនឹងក្លិប បាល់ទាត់ Cardiff City នៅលើទីលាន Emirates ដោយលុតក្លិបនេះ​នៅចុងម៉ោង ដោយលទ្ធផល ២-០ ។

កីឡាករបម្រុង​​របស់​កាំភ្លើងធំ ​លោក Nicklas Bendtner នៅនាទី ៨៨ ​បាន​ជួយ​ឲ្យក្លិប​​ខ្លួនយកឈ្នះ​ក្លិបភ្ញៀវ​ ខណៈដែលស៊ុតចេញពីជ្រុង ដោយ​លេងមួយទំហឹង​ជើង ខណៈដែលមិត្តរួមក្រុម ​ទាត់បំប៉ោង​សំណាញ់តែ ប៉ះ​អ្នកចាំទី ក៏ផ្លាត​មកវិញ ក៏ជាឱកាសបន្ថែមតែម្តង​។​
ជាងនេះទៅទៀតនៅនាទី ៩០+២ ទៅហើយ កីឡាករ Theo Walcott បាន​បន្ថែមមួយគ្រាប់ទៀត ​ធ្វើ​ឲ្យ​​ប្រិយមិត្តរបស់ខ្លួន ស្រែកកញ្ជៀវ​ពេញពហុកីឡដ្ឋាន តែម្តង ។​

​ជាមួយនឹងលទ្ធផលនេះដែរ បាន​ធ្វើ​ឲ្យក្លិបកាំភ្លើងធំ ​ឡើងទៅកាន់ កំពូលតារាងជាធម្មតា ដោយ​​ ២០ ប្រកួត មាន ៤៥ពិន្ទុ ខណៈដែល មេឃខៀវក៏ឈ្នះ Swansea ដែរនោះ​មាន មាន ៤៤ ពិន្ទុ ៕
2014-01-01_213258
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់