ព័ត៌មានជាតិ

រកឃើញ​ធាតុ​ពិត​នៃ​មនុស្ស​ពិភព​ផ្សេង​នៅ​ប្រទេសឈី​លី​

​រយៈពេល ១០ ឆ្នាំ​កន្លងមកហើយ ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​សាកសព​ដ៏​តូច​មួយ​សន្មត់​ថា​ជា​មនុស្ស​ពិភព​ផ្សេង នៅ​តំបន់​វាល​ខ្សាច់​នៃ​ប្រទេសឈី​លី ដែល​គេ​ឲ្យឈ្មោះ​ថា Ata ។ បើ​តាម​របាយការណ៍​បង្ហាញថា Ata នេះ​មាន​កម្ពស់​ត្រឹមតែ ១៥ សង់ទីម៉ែត្រ​តែប៉ុណ្ណោះ ហើយ​រូបរាង​របស់​វា​ប្រហាក់ប្រហែល​នឹង​មនុស្ស​។ បន្ទាប់​ពី​អ្នកវិទ្យាសាស្ត្រ​ធ្វើ​ការពិសោធន៍ DNA បញ្ជាក់ថា Ata នោះ​មិនមែន​ជា​មនុស្ស​ពិភព​ផ្សេង ហើយ​ក៏​មិនមែន​ជា​សត្វ​ស្វា​ដែរ ពីព្រោះ​វា​មាន​កោសិកា​ដូច​មនុស្ស​ច្រើនជាង​។ ដោយ​ផ្អែក​ទៅលើ​ការ​សិក្សារ​រយៈពេល​ពី ៦ ទៅ ៨ សប្តាហ៍​ទី​បំផុត​អ្នកវិទ្យាសាស្ត្រ​អាច​ប៉ាន់ស្មាន​ដឹងថា ផូស៊ីល​នោះ​គឺជា​មនុស្ស​ដែល​អាច​កើត​មក​មិន​គ្រប់​ខែ​។ ម្យ៉ាងទៀត Ata បាន​កើតចេញ​ពី​ម្តាយ​ដែល​មាន​ដើមកំណើត​នៅ​ប្រទេស​ឥណ្ឌា​មក​រស់នៅ​ក្នុង​ប្រទេសឈី​លី ហើយ​បាន​ស្លាប់​នៅ​ប៉ុន្មាន​សតវត្ស​ចុងក្រោយ​នេះ​៕
Ata

មតិយោបល់