ព័ត៌មានជាតិ

មានអ្នកណាបាត់ម៉ូតូទេ! ក្មេង២នាក់ប្រទះឃើញម៉ូតូសង់០១៦មួយគ្រឿង ត្រូវគេយកមកប្លុងចោល

កំពង់ស្ពឺ: លោកអធិការស្រុកសំរោងទង បានប្រាប់ Post News ថា នៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ មានករណីប្រទះឃើញម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-8508 នៅចំណុចស្រែអូរព្រីង ខាងលិចភូមិដក់ពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកអធិការបានបន្តថា ក្មេងប្រុសទាំង២នាក់ដែលប្រទះឃើញម៉ូតូខាងលើ ទី១មានឈ្មោះ ណា សុផានិត ភេទប្រុស អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈឺន ភារម្យ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិតាគៀត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានដើរមករកខ្យងនៅចំណុចស្រែចុងអូរព្រីង ខាងលិចភូមិដក់ពរ ឃុំវល្លិសរ ស្រុកសំរោងទង ចម្ងាយប្រហែល១៥០០ម៉ែត្រ ក៏បានប្រទះឃើញម៉ូតូខាងលើតែម្តង។
ចំពោះវត្ថុតាងខាងលើ កម្លាំងលោកបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ហើយកម្លាំងជំនាញ សហការជាមួយប៉ុស្ដិ៍ បានធ្វើការស្រាវជ្រាវបន្ដ។

បើបងប្អូនប្រជាពលរដ្ឋ បានស្គាល់ម៉ូតូ ឬស្គាល់ម្ចាស់ម៉ូតូ ដែលមានភិនភាគ និងស្លាកលេខដូចក្នុងរូប សូមទំនាក់ទំនង មកលោកអធិការនគរបាលស្រុកសំរោងទង តាមរយ:លេខទូរសព្ទ 012 908 005 / 015 908 005 / 015 908 006 ដើម្បីមកសុំម៉ូតូវិញ៕

មតិយោបល់