ព័ត៌មានជាតិ

ក្រសួង​នឹង​ចាត់​វិធាន​ក្ដៅ​ចំពោះ​ឱសថ​នាំ​ចូល​ខុសច្បាប់ ដែល​កំពុង​ចរាចរ​ក្នុងប្រទេស​

​ក្រសួង​សុខាភិបាល បាន​និយាយ​កាលពីដើម​ខែ​មីនា​នេះ​ថា ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​តាម​ផ្លូវច្បាប់ ចំពោះ​ឱសថស្ថាន ឱសថស្ថាន​រង​ទាំងឡាយណា ដែល​នៅតែ​បន្ត​ការតាំង​លក់​នូវ​ឱសថ​នាំចូល​ខុស​ច្បាប់​ចំនួន ១២​មុខ ដែល​បាន​នឹង​កំពុងតែ​ធ្វើចរាចរ លើ​ទីផ្សារ នានា​ក្នុង​ប្រទេស​កម្ពុជា​នោះ​។​
2014-03-20_153852
​យោង​លិខិត​ចុះ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០១៤ របស់ ក្រុមហ៊ុនព្រេ​មៀ មេ​ឌី​ខ​ល​(Premuer Medical Co.,Ltd) និង​ដោយ ពិនិត្យ​ឃើញ​នៅ​លើ​ទីផ្សារ កម្ពុជា​បច្ចុប្បន្ន​កំពុង​ចរាចរ​នូវ​ឱសថ​ខុសច្បាប់​ចំនួន ១២ មុខ​របស់​រោងចក្រ​ផលិត​ឱសថ Seng Thai Company Limited Partnership ដែល​មាន​អត្តសញ្ញាណ ការ​វេច​ខ្ចប់ របៀប បង្ហាញ និង​សម្បក​ប្រអប់​ដូចគ្នា​បេះបិទ​នឹង​ឱសថ​ស្របច្បាប់ ដែល​បាន​នាំ​ចូល​ដោយ ព្រេ​មៀ មេ​ឌី​ខ​ល តែ​ពុំ​មាន​បិទ​លត​ប័ត្រ និង​គ្មាន​លេខ​បញ្ជិកា​ទេ ដែល​ឱសថ​ទាំង ១២ មុខ នោះ​រួមមាន​៖1-Chlor-Oph Eye Drops លេខ​បញ្ជិកា CAM N03671-13 , 2- Chlor-Oph Ointment លេខ​បញ្ជិកា CAM R16266IP-09 , 3-Inf-Oph Eye Drops លេខ​បញ្ជិកា CAM R1 5018IP-08 , 4-Dex-Oph Eye-Ear Drops លេខ​បញ្ជិកា CAM R15015IP-08 , 5-Lac-Oph Eye Drops លេខ​បញ្ជិកា CAM R15017IP-08 , 6-Pred-Oph Eye-Ear Drops លេខ​បញ្ជិកា CAM R16270IP-09 , 7- Genta-Oph Eye Drops លេខ​បញ្ជិកា CAM R1 5019IP-08 , 8-Glauco-Oph Eye Drops លេខ​បញ្ជិកា CAM R16265IP-09 , 9-Hista-Oph Eye Drops លេខ​បញ្ជិកា CAM R16264IP-09 , 10-Poly- Oph Eye Drops លេខ​បញ្ជិកា CAM R16267IP-09 , 11-Flu-Oph Eye Drops លេខ​បញ្ជិកា CAM R16268-09 , 12-CD-Oph Eye Dyops លេខ​បញ្ជិកា CAM NO3591IP-13​។​

​ក្រសួង​សុខាភិបាល​បាន​សង្កត់ធ្ងន់ថា គ្រឹះស្ថាន​នាំចូល​ឱសថ​ក្នុងស្រុក ដែល​ធ្វើ​ប្រតិបត្តិការ​នាំចូល ឬ​ចែកចាយ​ឱសថ​ខាងលើ ត្រូវ​ចាត់តាំង​ការប្រមូល​ឱសថ​ទាំងនោះ ពី​ឱសថស្ថាន ឱសថស្ថាន​រង​នានា ក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការតាំង​លក់​ឱសថ​ខាងលើ​ចាប់ ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ ហើយ​គ្រប់​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត​ត្រូវមាន​វិធាន ការ​ធ្វើ​ការណែនាំ​ដល់​គ្រប់​សាខា​គ្រឹះស្ថាន​នាំចូល​ឱសថ ឱសថ​ស្ថាន ឱសថស្ថាន​រង​ទាំង អស់​នោះ​ជាបន្ទាន់​បំផុត​៕​

មតិយោបល់