ព័ត៌មានជាតិ

ថ្ងៃ​១០​កើត​ខែ​មឹគ្គ​សិរ​ទៅ​ហើយ​ត្រី​មិន​ត្រូវ​ឡើយ​មន្ត្រីជលផល​ថា​មកពី​អាកាសធាតុ​

​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​មាន​ការ​ព្រួយ​បា​រម្ម​ណ៏​ថា ត្រី​ឆ្នាំនេះ​ពិ​ជា​មិនសូវ​សំបូរ​ឡើយ ព្រោះ​បើ​គិត​ត្រឹម​ថ្ងៃ​១០​កើត​ខែ​មិគ្គសិ​រ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ​មិន​ទាន់​មាន​ឃើញ​ត្រី​ត្រូវ​ដូច​ឆ្នាំមុនៗ​ឡើយ ដែល​បញ្ហា​នេះ​មន្ត្រី​ជំនាញ​ជលផល​ថា មក​ពី​អាកាសធាតុ​មិន​អំណោយផល ។​
​ ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​លើកឡើងថាៈ ថ្ងៃ​១០​កើត​ទៅ​ហើយ​ក្នុងឆ្នាំនេះ​មិនទាន់​មាន​ត្រី​ម​ត្រូវ​នៅឡើយ​ទេ ខុស​ពី​រៀងរាល់ឆ្នាំ ដែល​រឿង​នេះ​ពួកគាត់​ព្រួយ​បារ​ម្មណ៍​ថាៈ ត្រី​ឆ្នាំនេះ​ពិតជា​ខ្សត់​ជា​មិនខានឡើយ​។​ព្រោះ​រៀងរាល់ឆ្នាំ ក្នើត​ខែ​កត្តឹ​ក គឺ​ត្រី​ចាប់ផ្តើម​ត្រូវ​ត្រី​ធំ មាន​ត្រី​គ្រុំ ត្រី​ឆ្កោក ត្រី​ក្អែក​ជាដើម បន្ទាប់​មក​ក្នើត​ខែ​មឹគ្គ​សិរ​នេះ គឺ​ត្រី​ចាប់ផ្តើម​ត្រូវ​ប្រភេទ​ត្រី ចង្កែង ត្រី​ឆ្ពិន ជាដើម និង​ក្នើត​ខែ​ក្រោយ​នេះ ហើយ​(​ក្នើត​ខែបុស្ស​) គឺ​ទើប​ចាប់ផ្តើម​ត្រូវ​ត្រី​ប្រហុក​។ ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ​គឺ​១០​កើត​ខែ​មឹគ្គ​សិរ​ទៅ​ហើយ​មិន​ទាន់​មាន​ត្រី​សំបូរ​នៅឡើយ គឺ​ត្រី​នៅតែ​មាន​តម្លៃ​ខ្ពស់ គួរ​ព្រួយ​បារ​ម្មណ៍ ។
​ ​ទាក់ទង​និង​រឿងនេះ លោក សេង ប៊ុន​ឈឿន នាយ​ខណ្ឌ័​រដ្ឋបាល​កំព​ង់​ឆ្នាំង បានអោយដឹងថាៈ​
​លោក​ទទួលស្គាល់​ថាៈ​ត្រី​ពិតជា​មិន​ទាន់​ត្រូវ​មែន ព្រោះតែ​អាកាសធាតុ មេឃ​ស្រទុំ និង​មាន​ភ្លៀង​ប៉ុន្មាន​
​ថ្ងៃ​នេះ​ជាប់ៗ គ្នា កាលពី​ថ្ងៃ​ទី​៤​និង​៥​កើត​ត្រី​ចាប់ផ្តើម​ត្រូវ​មួយឈុល ស្រាប់តែ​មេឃ​ភ្លៀង​តែម្តង ធ្វើអោយ ត្រី​ឈប់​ចុះ ដូច​យប់មិញ​និង​ថ្ងៃនេះ (១​ធ្នូ​) មេឃ​នៅតែ​ស្រទុំ​និង មាន​ភ្លៀង​នៅឡើយ ហើយ​ថ្ងៃនេះ​១០ កើត​ទៀត សល់​តែ​៥​ថ្ងៃ​ទៀត​ផុត​ក្នើត​ត្រី​លែង​ចុះ​ហើយ រហូត​ក្នើត​ខែ​ក្រោយ​ទើប​ត្រី​សម្រុក​ចុះ​ទៀត ។
​ ​លោកនាយ​ខណ្ឌ័​រដ្ឋបាល​ជលផល​អោយដឹងទៀតថាៈ ថ្ងៃនេះ (១០​កើត​)​ឆ្នាំមុន ត្រី​ឆ្កោក​បាន​ធ្លាក់​មក​ត្រឹម ៦​ទៅ​៧​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម តែ​ថ្ងៃ​នេះ ឆ្នាំ​នេះ​ត្រី​ឆ្កោក​នៅ​តម្លៃ​១៧ ០០០ រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​នៅ​ថ្លៃ​នៅឡើយ ។ ចំពោះ​ខែ​ត្រី​ត្រូវ​វិញ លោក​បាន​បញ្ជាក់​ថាៈ​ក្នើត​ខែ​មឹគ្គ​សិរ​នេះ​ទើប​ត្រូវ​
​ត្រី​ប្រភេទ​ធំ មិនមែន​ក្នើត​ខែ​មុន​ទេ ហើយ​ក្នើត​ខែ​ក្រោយ​ទើប​ត្រូវ​ត្រី​ប្រហុក ។​
​ ​នៅក្នុង​កំពង់ផែ​មាត់ទន្លេ​ផ្សារ​ក្រោម​គេ​សង្កេតឃើញ​មាន​រថយន្ត​មក​ចាំ​ដឹក​ត្រី​ជាច្រើន​គ្រឿង ដែល​មាន​ឈ្មួញ​ជា​អ្នក​មក​ចាំ​ទិញ​ត្រី តែ​ត្រី​មិន​សំបូរ​នៅឡើយ ហើយ​រយៈ ៥​ថ្ងៃ​ទៀត​នេះ បើ​មេឃ​នៅតែ​មាន​អាកាសធាតុ​បែប​នេះ​ទៀត គឺ​ត្រី​ពិតជា​មិន​សំបូ​ឡើយ គឺ​ត្រូវ​រង់ចាំ​ក្នើត​ខែក្រោយ​ទៀត​។​ដោយឡែក​មន្ត្រីជលផល​និង​អាជ្ញាធរ​ក៏​មិនទាន់​បាន​ប្រកាស​ជា​សាធារណៈ អំពី​ព័ត៌មាន​ត្រី​ចុះ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដឹង និង​ត្រៀម​មក​ធ្វើ​ត្រី​ប្រហុក​ផ្អក​នៅឡើយ​ដែរ ព្រោះតែ​មិន​ដឹង​ថា​ត្រី​មាន​ឬ​អត់ ៕

V123

មតិយោបល់