ព័ត៌មានជាតិ

ប៉ូលីស​រកឃើញ​អាវុធ 12 គ្រឿង​នៅ​ស្ថានទូត​ប៉ា​លី​ស្ទីន​ប្រចាំ​នៅ​ប្រទេស​ឆេ​ក​

​ទីក្រុង Prague ៖​ប៉ូលិស​ប្រទេ​សឆេក​បាន​រកឃើញ​អាវុធ 12 គ្រឿង​ដែល​រូ​ម​មាន​ទាំង​កាំភ្លើង​ដៃ​និង​កាំភ្លើងយន្ត​ផងដែរ​នៅក្នុង​ស្ថានទូត​ប៉ា​លី​ស្ទីន​ប្រចាំ​ប្រទេ​សឆេក​បន្ទាប់​ពី​ការរុ​ករក​មួយ​នៅ​ក្រោយ​ការបាញ់ប្រហារ​សម្លាប់​អគ្គរដ្ឋទូត​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។​

​លោក Martin Cervicek ប្រធាន​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ពួក​យើង​បាន​ច្បាស់​ហើយ​ថា​អាវុធ​ទាំង​អស់​នោះ​ដែល​បាន​រកឃើញ​គឺ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​ពិតមែន​នៅពេលដែល​លោក​រដ្ឋមន្ត្រី​ការបរទេស​ប៉ា​លី​ស្ទីន​បាន​ចេញ​មក​ឆ្លើយ​តប​អះអាង​ថា​អាវុធ​ទាំងនេះ​គឺ​បាន​គេ​រក្សាទុក​នៅ​ទីនេះ​តាំងពី​យូរណាស់​មកហើយ​ហើយ​អាវុធ​ដែល​រកឃើញ​នោះ​សុទ្ធតែ​ស្រប​ច្បាប់​ទាំងអស់​។​

​បើ​ទោះបីជា​យ៉ាងណាក្តី​អ្នកនាំពាក្យ​របស់​ប៉ូលិស​ប្រទេស​ឆេ​ក​បាន​និយាយថា​ការស៊ើបអង្កេត​នឹង​នៅតែ​បន្ត​រហូត​ដល់​ការរកឃើញ​ការពិត​នៅក្នុង​ការផ្ទុះ​ស្លាប់​លោក​អគ្គរដ្ឋទូត Jamal al-Jamal ប្រចាំ​នៅ​ប្រទេ​សឆេក​កាលពី​ថ្ងៃ​ពុធ​នោះ​៕​
2461412013

មតិយោបល់