Google Glass ជាវ៉ែនតាបច្ចេកវិទ្យារបស់ក្រុមហ៊ុនយក្ស Google ដែលបានដាក់បង្ហាញ និងលក់នៅលើទីផ្សារ ប៉ុន្តែហាក់ដូចជាមិនទាន់មានទីផ្សារ និងមានការប្រើប្រាស់ច្រើននោះទេ។ ផ្ទុយទៅវិញ បែរជាត្រូវបានក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai ចាប់អារម្មណ៍ទៅវិញ។

កាលពីចុងសប្ដាហ៍មុន ក្រុមហ៊ុនផលិតរថយន្តមួយនេះ បានសេចក្ដីសេចក្ដីប្រកាសថា រថយន្តម៉ូដែល Genesis ស៊េរីឆ្នាំ ២០១៥ នឹងត្រូវបំពាក់ជាមួយនឹង Google Glass។
ក្រុមហ៊ុនបានបញ្ជាក់ថា អ្នកបើបរអាចប្រើ Google Glass ជាមួយនឹងរថយន្ត Genesis ស៊េរីឆ្នាំ ២០១៥ ព្រោះថាក្រុមហ៊ុនបានបំពាក់នូវប្រព័ន្ធ Blue Link សម្រាប់ឲ្យ Google Glass និងរថយន្តស្គាល់គ្នា៕
មតិយោបល់