បុរសម្នាក់ត្រូវបានគ្រូពេទ្យនៃសាលកវិទ្យាល័យវិទ្យាសាស្ត្រ ក្នុងទីក្រុង Londrina ប្រទេសប្រេស៊ីលជួយសង្គ្រោះឲ្យរួចពីគ្រោះថ្នាក់ បន្ទាប់ពីអន្ទង់ប្រវែងកន្លេះម៉ែត្រចូលរន្ធគូថគាត់ដោយចៃដន្យ។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ បុរសម្នាក់ដែលមិនបញ្ចេញឈ្មោះត្រូវបានគេបញ្ចូនទៅមន្ទីពេទ្យភ្លាមៗក្រោយពីមានការឈឺចាប់ដោយសារអន្ទង់ចូលតាមរន្ធគូថ។ នៅពេលទៅដល់មន្ទីពេទ្យគ្រូពេទ្យគ្មានជម្រើសណាផ្សេងក៏សម្រេចចិត្តធ្វើការវះកាត់ដើម្បីយកអន្ទង់នោះចេញពីរាងកាយ។ ក្រោយពីបានវះកាត់រួចបុរសនោះត្រូវសម្រាកនៅមន្ទីពេទ្យ ហើយឥឡូវសុខភាពរបស់គាត់ល្អធម្មតានោះទេ៕
មតិយោបល់