ព័ត៌មានជាតិ

ព្រឹកនេះ តុលាការប្រកាសសាលក្រមលើសំណុំរឿងឃាកម្មបាញ់សម្លាប់កាលពីឆ្នាំ២០១៥

ភ្នំពេញៈ សំណុំរឿងជនជាប់ចោទហ៊ុន តូសីហា អាយុ២២ឆ្នាំ និងបក្ខពួកពីរនាក់បានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះម្នាក់នៅមុខក្លឹបកម្សាន្តនាគមាស ព្រោះតែរឿងទំនាស់ពាក្យសំដីនាវេលាទៀបភ្លឺថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០១៥ នៅព្រឹកថ្ងៃទី៥ សីហា នេះ សាលាដំបូងរាជធានីភ្នំពេញបានធ្វើការប្រកាសសាលក្រម។

ក្រោយចាប់ខ្លួនតំណាងអយ្យការបានចោទពីបទឃាតកម្មលើជនរងគ្រោះអាយុ១៨ឆ្នាំ ឈ្មោះ នូ ណារ៉េន ប៉ុន្តែបក្ខពួក២នាក់ទៀត ប៉ូលិសកំពុងតាមចាប់ខ្លួនក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោកចៅក្រម កែវ មុនីបានសម្រេចផ្តន្ទាទោសជនជាប់ចោទ ហ៊ុន តូសីហា ចំនួន១០ឆ្នាំ ចំណែកឯបក្ខពួកពីរនាក់បានកាត់ទោសកំបាំងមុខឈ្មោះហង់ សុភាព ១១ឆ្នាំ និង អែ ហ៊ន ១៣ឆ្នាំ តាមមាត្រា១៩៤នៃក្រមព្រហ្មទណ្ឌហើយបង្គាប់ឲ្យរួមគ្នាសងសំណងទៅដើមបណ្តឹង៤០លានរៀល៕

photo_2016-08-05_12-33-31photo_2016-08-05_12-33-33

មតិយោបល់