ព័ត៌មានជាតិ

ឱនភាព​ពាណិជ្ជកម្ម​អូស្ត្រាលី​ធ្លាក់​ចុះ​ក្នុង​ខែវិច្ឆិកា​

​ឱនភាព​ពាណិជ្ជកម្មរ​បស់​អូស្ត្រាលី​បានរួម​តូច ដោយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១០៥,៦ លាន​ដុល្លារ​អាមេរិក នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៣​។ នេះ​បើ​យោង​តាម​តួលេខ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គា​ដោយ​ពី​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី (ABS) ។​

​តុល្យភាព​ទំនិញ និង​សេវាកម្ម គឺ​មាន​ឱនភាព ចំនួន ១០៥,៦ លាន​ដុល្លារ​អាមេរិក នៅក្នុង ខែវិច្ឆិកា ដោយ​បាន​ថយចុះ ពី ២១៤,៤​លាន​ដុល្លារ​អាមេរិក ទៅលើ​ឱនភាព​នៅ​ខែតុលា​។ នេះ​បើ​យោងតាម របាយការណ៍​របស់ ABS បាន​រាយការណ៍​។​

​អ្នក​សេដ្ឋកិច្ច​បាន​រំពឹង​ថា នឹង​មាន​ឱនភាព ២៦៨​លាន​ដុល្លារ​អាមេរិក នៅក្នុង​ខែ​វិច្ឆិកា​។​
​ក្នុងអំឡុងពេល​ខែវិច្ឆិកា ការនាំ​ចេញ​ទំនិញ និង​សេវាកម្ម​បាន​កើនឡើង​ដល់ ៨៤ លាន​ដុល្លារ​អាមេរិក ដោយ​បាន​កើន​ពី ២៤​លាន​ដុល្លារ​អាមេរិក​។​ខណៈពេល​ដែល​ការ​នាំចូល​ទំនិញ​និង​សេវាកម្ម​បាន​ធ្លាក់ចុះ ពី ១៣០,៤​លាន​ដុល្លារ​អាមេរិក ទៅ ២៤​លាន​ដុល្លារ​អាមេរិក​៕​
Australia

មតិយោបល់