ព័ត៌មានជាតិ

អូ​បា​ម៉ា ពុំ​ត្រូវ​អនុញ្ញាត​ឲ្យប្រើ iPhone

បើទោះបីជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​កាណាដា BlackBerry កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​ក្ដី ក៏​នៅ​មាន​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​មួយរូប​គឺ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា​។​

​នៅក្នុង​វេទិកា​មួយ​កាលពី​ថ្មីៗ​នេះ លោក​ប្រធានាធិបតី បាន​និយាយថា លោក​ពុំ​ត្រូវបាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​នូវ​ទូរស័ព្ទដៃ iPhone របស់​ក្រុមហ៊ុន Apple នោះទេ ដោយហេតុ​ពុំ​សូវ​មាន​សុវត្ថិភាព​។ បើ​ទោះបីជា​លោក អូ​បា​ម៉ា ពុំ​ត្រូវបាន​អនុញ្ញាតិឲ្យ​ប្រើ iPhone ក្ដី ប៉ុន្តែ​លោក​ត្រូវបាន​សម្គាល់​ឃើញ​ត្រូវ​អនុញ្ញាត​ឲ្យប្រើ iPad និង Mac ជាពិសេស​នោះ​គឺ​កូនស្រី​របស់​លោក​ទាំងពី​រ​នាក់​ក៏​ប្រើ iPhone ផងដែរ​។​

​លោក​ប្រធានាធិបតី​បាន​ថ្លែងថា បច្ចុប្បន្ន​លោក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន BlackBerry ដើម្បី​សុវត្ថិភាព​ខ្ពស់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា អតីត​សមាជិក​ទីភ្នាក់ងារ​សន្ដិសុខ​ជាតិ​អាមេរិក លោក Edward Snowden បាន​និយាយថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ធំៗ​បាន​ចូល​ដៃ​ជាមួយ​នឹង ទីភ្នាក់ងារ​សន្ដិសុខ​ជាតិ​អាមេរិក ក្នុង​ការផ្ដល់​នូវ​ព័ត៌មាន​អតិថិជន ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវបាន​ខាង​ក្រុមហ៊ុន​ច្រានចោល​៕
obama-cellphone

មតិយោបល់