ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ CAPITAL ONE CUP ដែលធ្វើឡើងកាលពីរាត្រីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៤ ម្សិលមិញនេះ មានប្រកួតរវាងក្លិបបាល់ទាត់ ឆ្មាខ្មៅ Sunderland និង ក្លិបបិសាចក្រហម Manchester United ។
ក្នុងជំនួបប្រកួតនេះដែរ ឆ្មាខ្មៅ ជាម្ចាស់ផ្ទះ ដែលធ្វើឲ្យ David Moyes ហ៊ុំព័ទ្ធទៅដោយបរាជ័យ ក្នុងលទ្ធផល ២-១ យ៉ាងអាម៉ាសជាទីបំផុត។
ជ័យជម្នៈសម្រាប់ក្លិប ឆ្មាខ្មៅនេះដែរជា ជ័យជម្នះលើកដំបូង លើបិសាចក្រហម ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ ២០០០ ហើយជ័យជម្នៈនេះដែរ អរគុណដល់ Fabio Borini ដែលប៉េណ័លទី នៅតង់ទី ២ ដែលធ្វើឲ្យខ្លួនយកឈ្នះក្លិបខ្លាំងមួយនេះ ។
ការប្រកួតចុងក្រោយរបស់ បិសាចក្រហម មិនថា ក្របខណ្ឌណា មួយ សង្កេតឃើញថា ទទួលបរាជ័យរហូត ខណៈដែល ប្រាំប្រកួតមុន ឃើញថាឈ្នះរហូត ឬ មកពីបាត់កីឡាករខ្លាងៗ ដូចជា Rooney និង Van Persie និងកីឡាករផ្សេងៗទៀត ដែលធ្វើឲ្យខ្លួន ពិបាកនឹងទប់ទល់នឹងយុទ្ធសាស្ត្រទីលាន គ្រូបង្វឹកក្លិបផ្សេងៗនោះ ។
តើជោគវាសនារបស់ David Moyes ជាមួយនឹងបិសាចក្រហម ទៅជាយ៉ាងណា នៅរដូវកាលនេះ ? អាចនឹងដូចការទស្សន៍ទាយមែនទេ ថាបិសាចក្រហម មិនបានលើកពាននោះទេនៅរដូវកាលនេះ ?
មតិយោបល់