ព័ត៌មានជាតិ

សាកសព​ត្រី​បា​ឡែន​ក្បាល​ពីរ​ត្រូវបាន​គេ​រកឃើញ​នៅ​ប្រទេស​មិច​ស៊ិច​

​បើ​យោង​តាម​ប្រភពព័ត៌មាន បរទេស​នានា​បានឲ្យដឹង​ថា​កាលពី​ថ្ងៃ​អាទិត្យក​ន្ល​ង​ទៅនេះ​សាក​សព្វ​កូន​ត្រី​បា​ឡែន​ក្បាល​ពីរ​ត្រូវបាន​គេ​ប្រទេះ​ឃើញ​នៅក្នុង​អាង​ស្តុក​ទឹកស្អុយ​នៃ​សមុទ្រ​របស់​ប្រទេស​មិច​ស៊ិច​។ តាម​ការវិភាគ​របស់​អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់​ថា​នេះ​ពិតជា​កូន​ត្រី​បា​ឡែន​ក្បាល​ពីរ​ពណ៌​ប្រផេះ​ដែល​មាន​ប្រវែង ២,១៣ ម៉ែត្រ​។ កូន​ត្រី​បាឡែ​ន​ដែល​ទើបនឹង​កើត​ជា​មធ្យម​មាន​ប្រវែង​ពី ៣,៦៥ ទៅ ៤,៨៧ ម៉ែត្រ ហើយ​នេះ​ជា​ករណី​ដំបូង​ចំពោះ​កូន​ត្រី​បា​ឡែន​ក្បាល​ពីរ​ដែល​ត្រូវបាន​គេ​ចងក្រង​ក្នុង​ឯកសារ​។ សាក​សព្វ​ត្រី​បា​ឡែន​នេះ​ត្រូវបាន​គេ​យក​មក​រក្សាទុក​ដើម្បីឲ្យ​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​ពិនិត្យ​មើល​បន្ថែ​ម​៕​
2014-01-08_120057

មតិយោបល់