ព័ត៌មានជាតិ

BlackBerry ប្ដូរ​ឥរិយាបទ និង​យក​គំរូ​តាម Hyundai

​កាលពី​ចុងឆ្នាំ ២០១៣ កន្លងទៅនេះ ក្រុមអ្នកវិភាគ​បាន​ឲ្យ​ជា​យោបល់​ដល់​ក្រុមហ៊ុន BlackBerry ថា គួរតែ​យក​គំរូ​តាម​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai មានន័យ​ថា ឲ្យ​ផលិត​ស្មា​ត​ហ្វូន​ដែល​មាន​តម្លៃទាប ប៉ុន្តែ​មាន​ទីផ្សារ និង​តម្រូវ ប្រសើរ​ជាង​ផលិត​ស្មា​ត​ហ្វូន​តម្លៃ​ខ្ពស់​តែ​គ្មាន​ទីផ្សារ​។​
​នៅពេលនេះ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​កាណាដា​មួយនេះ ប្រហែល​ជា​ស្ដាប់​តាម​ការឲ្យយោបល់ ឬ​មួយ​ជា​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ដោយ​បាន​បញ្ជាក់ថា នៅ​ឆ្នាំ​ថ្មី​នេះ BlackBerry នឹង​បង្ហាញ​ស្មា​ត​ហ្វូន​តម្លៃ​ក្រោម ២០០​ដុល្លារ​អាមេរិក​។​

​លោក John Chen នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BlackBerry ដែល​ទើបតែ​ឡើងកាន់​តំណែង​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង​នោះ បាន​និយាយថា ស្មា​ត​ហ្វូន​តម្លៃ​ក្រោម ២០០​ដុល្លារ​អាមេរិក ដែល​ជា​សមទ្ធិ​ផល​ថ្មី​ក្រោម​កិច្ចសហការ​ជាមួយ​នឹង Foxconn នឹង​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំនេះ​។​
​បើទោះបីជា​ក្រុមហ៊ុន​មួយ​នេះ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ក្ដី ប៉ុន្តែ​នៅ​មាន​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​មួយរូប​ទៀត​គឺ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា ដែល​នៅ​ប្រើប្រាស់​ទូរស័ព្ទ BlackBerry ព្រោះ​សីត​វិមាន​បាន​និយាយថា​វា​មាន​សុវត្ថិភាព​ខ្ពស់​៕​
blackberry-mobile-acquired

មតិយោបល់