ព័ត៌មានជាតិ

9 នាក់​ស្លាប់​ដោយសារ​អគ្គិ​ស​ភ័យ​ឆាបឆេះ​រថភ្លើង​នៅ​ឥណ្ឌា​

​ទីក្រុង​ញូវដេលី​៖​ប្រភព​ព័ត៌មាន​ពី CNN បានឲ្យដឹង​ថា​មនុស្សទាំ​ង​អស់ 9 នាក់​ដែល​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​អគ្គិ​ស​ភ័យ​ឆាបឆេះ​រថភ្លើង​មួយ​ខ្សែ​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​ការ​កើត​ហេតុ​ចាប់ផ្តើម​នៅវេលា​ម៉ោង​ប្រមាណ​ជា 2 និង 30 នាទី​ព្រឹក​ជាមួយនឹង​រថភ្លើង​មួយ​ខ្សែ​ដែល​រថ​ពី​ទីក្រុង​ម៉ុមបៃ​ទៅ​កាន់​ទីក្រុង Dehradun ភាគ​ខាងជើង​នៃ​ប្រទេស​។​សាកសព 5 នាក់​ដែល​ត្រូវបាន​គេ​កំណត់​ស្គាល់​អត្តសញ្ញាណ​នៅពេល​ដែល​សាកសព 4 ផ្សេង​ទៀត​ត្រូវបាន​យក​ទៅ​តំកល់​ទុក​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ចម្ងាយ​ពី​កន្លែងកើតហេតុ 125 គីឡូម៉ែត្រ​។​
​មិនមាន​អ្នកណា​ម្នាក់​ទទួល​រងរ​បួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​នេះ​ឡើយ​ហើយ​ការស៊ើបអង្កេត​រក​មូល​ហេតុ​ក៏​នៅតែ​បន្ត​នៅឡើយ​៕​
2014-01-08_143217

មតិយោបល់