ព័ត៌មានជាតិ

ក្មេងស្រី​ថៃចម្លែក​មាន​ដង​ខ្លួន​​​ជា​សត្វ​ពស់ថ្លាន់​ធ្វើ​ឲ្យ​អ្នក​ទេសចរ​​ផ្អើល​​បាក់ទឹក​ភ្លូកដី​ទៅ​ទស្ស​នា​

ថៃ៖យោងតាមសារព័ត៌មាន​​ក្នុង​ប្រទេសថៃបានឲ្យ​ដឹងថា ​ក្មេង​ស្រីអាយុ ៨ ឆ្នាំ ​ដែលរស់នៅ​ក្នុង​ទីក្រុងបាងកក ប្រទេសថៃ កើត​ជំងឺមួយប្រភេទ ​​ដែលជា​ផ្នែកមួយ ​ដែលត្រូវ​បាន​គេកត់​ត្រា​ទុក ​ជាមួយនឹងជំងឺដ៏កម្រ ​ដោយ​មានក្បាល ដៃ​ជាមនុស្ស រីឯ​​ដងខ្លួន​​ចុះក្រោម​​ជាសត្វ​ពស់ថ្លាន់។
humanhalfsnaake
ជាមួយនឹង​បញ្ហានេះដែរ លោកវេជ្ជៈបណ្ឌិត Ping Lao ដែល​ជា​អ្នកជំនាញវេជ្ជៈសាស្ត្រ ឈានមុខ​ក្នុងប្រទេសថៃ បានមានប្រសាសឲ្យដឹងថា ក្មេងស្រី Li Fay ត្រូវបានគេ​ធ្វើរោគវិនិច្ឆ័យ ថា មានរោគសញ្ញា​កាត់ហ្សែន​ជាមួយនឹង​ពស់ថ្លាន់ និងពិបាក់រក​ឃើញមុខសញ្ញានេះណាស់​ជាពិសេស ក៏​មិនអាចព្យាបាលបាននោះដែរ​ ។​

ដោយឡែក​យោងតាមគេហទំព័រ ក្នុងប្រទេសថៃនានា និងលើពិភពលោក ​ក៏បាន​ឲ្យដឹងថា ​ជា​រៀង​រាល់ថ្ងៃ គ្រួសារ ក្មេងស្រី Li Fay បាន​ទទួលស្វាគមន៍ ​ភ្ញៀវ​ទេសចររាប់ពាន់នាក់ ចង់ដឹង​​ ចង់ឃើញ ជាមួយនឹង​ក្មេងស្រី​ដែលមានដងខ្លួនជាសត្វពស់ថ្លាន់ ។​ទន្ទឹម​ជាមួយនឹងគ្នានេះដែរ ខាង​អ្នកកាន់សាសានា ហិណ្ឌូ ជឿជាក់ថា ករណីនេះជា ​និម្មិតសញ្ញា​ល្អ ដែល​ព្រះជាម្ចាស់ប្រទានឲ្យ នាង Li Fay ។​

ករណីស្រដៀងគ្នានេះដែរ Mai Li Fay មិនមែន​ជាករណីតំបូងបំផុតនោះទេ ដោយក្នុងទស្សវត្យ ឆ្នាំ ៩០ សត្វពស់ពាក់កណ្តាល និង មុខមាត់ដៃ ស្រដៀងជា​សត្វឆ្កែ ប្រហែលមនុស្ស ​ដែលលេចឡើងយ៉ាងអាថ៌កំបាំង ​នៅក្នុងប្រទេសហ្វីលីពីនក៏បាន​ធ្វើ​ឲ្យមនុស្ស​ជាច្រើនភ្ញាក់ផ្អើល។​សត្វពស់ពាក់កណ្តាល មនុស្សពាក់កណ្តាល មានមុខមាត់ស្រដៀងឆ្កែនេះ លើក​មុន​​ខាង​គេហទំព័រ ដំណឹង​ក៏បានចុះផ្សាយពីរូបភាព និង វិដេអូឃ្លិបមួយនេះផងដែរ​​។​តែ​ទោះជាយ៉ាងណា​បញ្ហានេះដែរ ​នៅមិនទាន់មានការបកស្រាយ​ឲ្យច្បាស់លើរូបភាព និងវីដេអូឃ្លិប ដែលបង្ហាញពី សត្វ​ចម្លែកនេះ​នៅឡើយ​។ តែ​សម្រាប់​​រូបភាពខាងលើចំពោះក្មេងស្រី​ដែលមានរាងកាយ​​​ពស់​ ​នោះ ត្រូវបាគេ​ទម្លាយឲ្យដឹងថា វា​គ្រាន់តែជារូបភាព ​ដែលកែ​ឡើងដោយ​កម្មវិធីហ្វូតូសបតែប៉ុណ្ណោះ វា​ជារឿង​មិនពិតដូចប្រភព​ព័ត៌មាន​ចុះ​​ខាង​លើនោះទេ​ដោយគ្រាន់តែ​ជាពាក្យចចាម​អារាម ៕​
humanhalfsnake

មតិយោបល់