ប្រទេសហ្វីលីពីន នៅថ្ងៃសុក្រម្សិលមិញនេះ បានសម្ដែងនូវការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងទៅលើកំណត់ច្បាប់ថ្មីរបស់ចិន ទៅលើទូកនេសាទត្រីបរទេស ដែលតម្រូវឲ្យពួកគេសុំការអនុញ្ញាតពីអាជ្ញាធរចិនប្រចាំតំបន់ទើបអាចនេសាទនៅក្នុងតំបន់សមុទ្រចិនខាងត្បូងបាន។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Channel News Asia បានឲ្យដឹងថា ហ្វីលីពីនបានសម្ដែងនូវការមិនពេញចិត្តនេះឡើង ក្រោយពេលដែលចិនបានអនុម័តច្បាប់ថ្មីដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ ២០១៤ នេះតទៅ ទៅលើទូកនេសាទបរទេសដែលនេសាទនៅក្នុងសមុទ្រចិនខាងត្បូង។
“យើងបានស្នើសុំប្រទេសចិនបំភ្លឺ និងបញ្ជាក់ឲ្យច្បាស់ភ្លាមៗពីហេតុផលដែលចេញច្បាប់ថ្មីនេះដោយសភាប្រជាជននៃខេត្តហៃណាន”។ នេះជាសេចក្ដីថ្លែងការរបស់នាយកដ្ឋានបរទេសហ្វីលីពីន៕
មតិយោបល់