ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិ​ន​ឡុ​ង​ប្រាប់​ពី​មូ​ល​ហេ​តុ​ទិ​ញ​យ​ន្តហោះ​ត​ម្លៃ​ ២​០​០​ ​លា​ន​យ​ន់​​

តារាល្បីល្បាញ​ក្នុងតំបន់អាស៊ី លោក Jackie Chan ហៅឈិនឡុង គឺជា​ជា​ម្ចាស់ទ្រព្យសម្បត្តិដែលមានតម្លៃថ្លៃបំផុត​។​
ថ្មីៗនេះដែរ ​កាសែត​នានាក្នុងប្រទេសចិន បាន​ចុះផ្សាយពីទ្រព្យសម្បត្តិ របស់តារាសម្តែង​ជើងចាស់ ឈិនឡុង ​ក្នុងនោះមាន យន្តហោះដ៏ទំនើប និងវីឡា​ដ៏ប្រណីត នៅលើទឹកដី អាមេរិក។​

លោក ឈិនឡុង បាន​ទិ ញយន្តហោះ Legacy 650 ក្នុងតម្លៃ ២០០ លានយន់ ដោយយន្តហោះនេះដែរបានបំពាក់ដោយ ផ្ទះបាយ បន្ទប់បារ និង ​អាចផ្ទុកអ្នកដំណើរ រហូតដល់ទៅ ១៣ នាក់​។​ ឈិនឡុង បានប្រាប់ពីមូលហេតុទិញយន្តហោះនេះ ដោយសារតែ​លោកចង់ សន្សំ​នូវ​ថ្លៃឈ្នួល ​ធ្វើដំណើរ​ផ្សេងៗ ជាពិសេស​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅកាន់ប្រទេសផ្សេងៗ ផងដែរ​។​

មិនត្រឹមតែជា​ម្ចាស់​យន្តហោះដ៏ទំនើបនោះទេ ឈិនឡុង ក៏ជាម្ចាស់វីឡាដ៏ទំនើប ​នៅ Beverly Hills រដ្ឋកាលីហ្វ័រញ៉ា ដែលមានតម្លៃ ជិត ១០ លានដុល្លារ ។ វីឡាដ៏ទំនើបនេះ វា​ធ្លាប់ជាកម្មសិទ្ធរបស់ តារា​​​ហូលីវ៉ូត Aland Ladd, Mary Pickford និង Marilyn Monroe ។ វីឡានេះសាងសង់លើផ្ទៃដីសរុប ចំនួន ៧៦០០ ម៉ែត្រក្រឡា មាន បន្ទប់គេង ៥ បន្ទប់ហាត់ប្រាណ ១ អាងហែលទឹក និង ស្ប៉ា ១ ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/JackyChan1_zps18bad51f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/JackyChan4_zps0ea2d7ab.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/JackyChan5_zpsf0989216.jpg
Jacky Chan (2)

មតិយោបល់