ព័ត៌មានជាតិ

តើ​គួរ​​ញ៉ាំ​ផ្លែ​ឈើ​ពេល​ណា​ទើប​ល្អ ?

ដើម្បី​ជៀស​វាង​បញ្ហា​រំលាយ​អាហារ អ្នក​ត្រូវ​យល់​ដឹង​ពី​ពេល​វេលា​ដែល​ត្រូវ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ទើប​ផ្តល់​នូវ​អត្ថ​ប្រយោជន៍ស​ច្រើនម្រាប់​រាង​កាយ។ អ្នក​ជំនាញ​ខាង​អាហារ​រូបត្ថម្ភលោក Pallavi Srivastava បាន​បង្ហាញ​ពី​ពេល​វេលា​ដែល​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​ជា​ប្រចាំថ្ងៃ។

នៅអាកាសធាតុត្រជាក់
ការបរិភោគផ្លែឈើអាចជួយប្រយុទ្ធប្រឆាំងនឹង ជំងឺ​ផ្តា​សាយ ដោយ​សារ​តែ​បង្កើន​នូវ​ប្រព័ន្ធ​ភាព​ស៊ាំស​ម្រាប់​រាង​កាយ ។ ជម្ងឺផ្តាសាយ​កើត​មក​ពីប្រតិកម្មនៃ​ការ​ផ្លាស់​ប្តូរ​សីតុណ្ហាភាព ឬ​ក៏លទ្ធភាព​នៃ​ប្រព័ន្ធភាព​ស៊ាំ​របស់​អ្នក​ចុះ​ខ្សោយ​។ ផ្លែ​ឈើផ្តល់​នូវ​វីតាមីន សារ​ធាតុ​រ៉ែ និង សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​អាច​ជួយ​រំលាយ​ធាតុ​ត្រជាក់​ចេញ​ពី​ក្នុង​ខ្លួន ។ ផ្លែឈើ​សម្បូរ​ទៅ​ដោយ​វីតា​មីន C មាន​ដូច​ជា ក្រូច ស្ទប៊ីរី និង ក្រូចឆ្មារ​ស្រស់ ដែល​អាច​ព្យា​បាល​ជម្ងឺ​ផ្តា​សាយ​បាន។ ជា​មួយ​គ្នា​នេះ​ដែរ​មាន​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត​ដូច​ជា​ ផ្លែ​ប៉ោម ផ្លែ​ព័រ និង​ឪឡឹក​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ។

បរិភោគផ្លែឈើនៅពេលព្រឹក
នេះ​ជា​ពេល​វេលា​ដ៏​ល្អបំផុត​ដើម្បី​បរិភោគ​ផ្លែឈើ​នៅ​ពេល​ពោះទទេ ឬស្ថិត​នៅ​ចន្លោះ​រវាង​អាហារ​ពេល​ព្រឹក និង​អាហារ​ថ្ងៃ​ត្រង់ ឬក៏​ស្ថិត​នៅ​ចន្លោះ​អាហារ​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច។
ការ​បរិភោគ​ផ្លែឈើ​នៅ​​ពេល​ព្រឹក​ដោយ​មិន​ទាន់​មាន​បរិភោគ​អ្វី​សោះ​ធ្វើ​ឲ្យ​ក្រពេះ​របស់​អ្នក​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ទាំង​អស់​ពីផ្លែ​ឈើ ហើយ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៏​ល្អ​ប្រសើរ​ជាង​ពេល​ណាៗ​ទាំង​អស់។

ផឹកទឹកបន្ទាប់ពីបរិភោគផ្លែឈើ
ការផឹកទឹកបន្ទាប់ពីការបរិភោគផ្លែឈើជួយបន្សាប​អាស៊ីត​នៅ​ពេល​ដែល​អ្នក​បរិភោគ​ផ្លែ​ឈើ​ជូរ​ដូច​ជា​ក្រូច ក្រូច​ឃ្វិច​ជា​ដើម៕
13894247941
ចុចទីនេះ​ដើម្បីមើលប្រភពដើម​សហការ​ជាមួយនឹង​ដំណឹង​

មតិយោបល់