ព័ត៌មានជាតិ

iPhone 5S មាន​បញ្ហា​ថ្ម យ៉ាងតិច​ក៏ ៣​លាន​គ្រឿង​ដែរ​

​ក្រុមហ៊ុន Apple បានឲ្យ​ដឹង​តាមរយៈ​សេចក្ដីថ្លែងការ​ណ៍​មួយដែល​ចុះផ្សាយ​ដោយ​កាសែត​ញ៉ូវ​យ៉​ក​ថាមថា iPhone 5S មួយចំនួន​ពិតជា​កើត​មាន​បញ្ហា​ថ្ម​មែន​ដោយ​វា​ជា​កំហុស​បច្ចេកទេស​រោងចក្រ​។​​នៅក្នុង​សេចក្ដីថ្លែងការណ៍​បានឲ្យដឹងថា បញ្ហា​នេះ​ជា​កំហុស​បច្ចេកទេស​របស់​រោងចក្រ ប៉ុន្តែ​វា​មិនបាន​ជះ​ឥទ្ធិពល​ដល់​អតិថិជន​គ្រប់​រួប​ឡើយ ហើយ​មកដល់ពេលនេះ ​ទើបតែ​មាន​អតិថិជន​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ជួប​នូវ​បញ្ហា​នេះ ហើយ​ខាង​ក្រុម​ក៏បាន​ប្ដូរ​ថ្មី​រួចរាល់​ហើយ​ដែរ​។​
iPhone-5S
​អតិថិជន iPhone 5S បាន​និយាយថា បើទោះបីជា​ប្រើ​ពេលវេលា​ច្រើន​យ៉ាង​ណា​ក្នុង​ការ​សាក​ថ្មី​ក្ដី ក៏​ថ្ម​របស់ iPhone 5S ពួកគាត់​នៅតែ​មិន​ចូល ហើយ​ចាប់​អស់​ដដែល​។​
​ក្រុមហ៊ុន Apple មិន​បាន​បញ្ជាក់​ពី​ចំនួន iPhone 5S ដែល​កើត​មាន​បញ្ហា​នោះទេ ប៉ុន្តែ​កាសែត​ញ៉ូវ​យ៉​កថាមក៏​ប៉ាន់ប្រមាណ​ថា​យ៉ាងហោចណាស់​ក៏​មានចំ​នួន ពីរ​ទៅ​បី​ពាន់​គ្រឿង​ដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​រយៈពេល ៣​ខែ​ដំបូង ក្រុមហ៊ុន Apple បាន​ប្រកាសថា​ខ្លួន​លក់ iPhone ថ្មី​បាន​ចំនួន ៩​លាន​គ្រឿង ដែល​នៅ​ក្នុង​នោះ iPhone 5S លក់បាន ៧​លាន​គ្រឿង iPhone 5C លក់បាន ២​លាន​គ្រឿង​៕

មតិយោបល់