ព័ត៌មានជាតិ

តិច​និច​ធ្វើ​ឲ្យ​បុរស​ចូល​ចិត្ត​អ្នក​ក្នុង​រយៈ​ពេល ៥​ ថ្ងៃ

តើអ្នកចង់ឲ្យនណាម្នាក់ចូលចិត្តអ្នកក្នុងរយៈពេលខ្លីដែរ ឬទេ? ជួន​កាល​អ្នក​អាច​ជួប​នណា​ម្នាក់​ដោយ​ចៃ​ដន្យ ហើយ​ស្រាប់​តែ​មាន​ចិត្ត​ទៅ​លើ​រូប​គេ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ភ្លាមៗ​អ្នក​ប្រាដក​ជា​នឹក​មិន​ឃើញ​វិធី​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេ​ចូល​ចិត្ត​អ្នក​វិញ​នោះ​ទេ។ ដូច្នេះ​ប្រសិន​ជា​អ្នក​ចង់​ស្វែង​យល់​ពី​របៀប​ទាំង​នោះ សូម​តាម​ដាន​អត្ថបទ​ខាង​ក្រោម​ដែល​បង្ហាញ​ពី​អ្វី​ដែល​អ្នក​គួរ​ចាប់​ធ្វើ​ពី​ដំបូង។
ថ្ងៃទី១
នៅថ្ងៃដំបូងត្រូវធ្វើយ៉ាងណាដើម្បីឲ្យម្នាក់នោះនិយាយតបជាមួយអ្នក។ មិនត្រូវបញ្ចេញអាការៈដូចជាចង់ចែចង់គេខ្លាំងពេកទេ ព្រោះនេះគ្រាន់តែជាថ្ងៃដំបូងដែលអ្នកត្រូវធ្វើឲ្យគាត់ស្គាល់តែប៉ុណ្ណោះ។

ថ្ងៃទី២
ត្រូវរកឱកាសល្អដើម្បីជួបគេ ព្រមទាំងមិត្តភក្តិរបស់គេ។ នៅពេលដែលជួបជុំគ្នាអ្នកអាចនិយាយលេងជាមួយពួកគេទាំងអស់ ជាពិសេសគឺនិយាយឌឺដងលេងសើចឲ្យបានច្រើនជាមួយម្នាក់នោះ។

ថ្ងៃទី ៣
ពេលនេះអ្នកអាចធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងដោយនិយាយរឿងកំប្លែង ឬកោតសសើរគេនៅចំពោះមុខមិត្តភក្តិទាំងអស់។

ថ្ងៃទី ៤
នៅពេលដែលទំនាក់ទំនងកាន់តែស្និទ្ធស្នាល សូមធ្វើវាបន្តទៀតដើម្បីឲ្យចំណងកាន់តែរឹងមាំ។ តែប្រសិនជាអាចសួមសាកល្បងនិយាយបញ្ឆិចបញ្ឆៀងជាមួយមិត្តភក្តិម្នាក់​ក្នុងចំណោមមិត្តភក្តិទាំងនោះ ដើម្បីចង់ដឹងថា តើម្នាក់នោះចូលចិត្តអ្នក ឬអត់? ។

ថ្ងៃទី ៥
អ្នកគួរតែស្លៀកពាក់ឲ្យឆើតបន្តិច រួចប្រាប់គេថាអ្នកចូលចិត្តគេខ្លាំងណាស់។ ប្រសិនបើ មុខរបស់គេឡើងក្រហម ឬនិយាយថាខ្ញុំក៏ចូលចិត្តអ្នកដែរ នោះជារឿងដ៏ប្រសើរដែលអ្នកអាចធ្វើការអភិឌ្ឍន៏ទំនាក់ទំនងនេះឲ្យក្លាយទៅជាស្នេហាបាន៕
Teenage boy and teenage girl flirting in classroom
ចុចទីនេះមើលប្រភពដើម​សហការ​ជាមួយនឹងដំណឹង​

មតិយោបល់