បរទេស៖ ក្លឹបតោខៀវ Chelsea កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះគឺអាចធ្វើបានជោគជ័យក្នុងការនាំយកកីឡាករចំណូលថ្មីទី៣របស់ខ្លួននៅរដូវក្តៅនេះមកចូលរួមក្លឹបហើយវាបានធ្វើឡើងនៅនាទីចុងក្រោយបំផុតទៀតផងដែរនៃពេលវេលាដោះដូរ។
កីឡាករ Saul Niguez នឹងត្រូវផ្ទេរមកចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea ពីក្លឹប AT Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាលពេញជាមួយនឹងជម្រើសនៃការទិញដាច់ប្រមាណជា៣០លានផោន។
កីឡាករវ័យ២៦ឆ្នាំសញ្ជាតិអេស្បាញរូបនេះនឹងមានវត្តមានក្នុងតំណែងជាកីឡាករខ្សែបម្រើប្រយុទ្ធខណៈដែលក្លឹបបច្ចុប្បន្នមានវត្តមានរបស់កីឡាករល្អៗជាច្រើនរូចទៅហើយដូចជា N’Golo Kate,Jorginho និង Mateo Kovacic ជាដើម។
ការដោះដូរជោគជ័យលើកនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលការព្យាយាមក្នុងការចរចាទិញយកកីឡាករ Jules Kounde ពីក្លឹប Sevilla ត្រូវបានទទួលរងបរាជ័យដោយសារតែមិនអាចផ្តល់នូវកញ្ចប់លុយតាមការចង់បានរបស់ក្លឹបអេស្បាញ៕
មតិយោបល់