ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី: កាលពីរសៀលវេលាម៉ោង២នឹង៥០ នាទីថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២០ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិ រង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរីអស់ចំនួន02ខ្នង ។
ទី១ ម្ចាស់ផ្ទះឈ្មោះ ខាំ មីភឿង អាយុ41ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល
•ផ្ទះប្រវែង 5ម×8ម ឆេះទាំងស្រុង ក្នុងផ្ទះនោះរួមមាន
• លុយដុល្លាចំនួន2,000ដុល្លា
• លុយខ្មែចំនួន 2,000,000 រៀល
• មាសចំនួន1ជី 4ហ៊ុន
ទី២ ម្ចាស់ឈ្មោះ ឡេ នីម៉ុល អាយុ32ឆ្នាំ ជនជាតិខ្មែ
• ផ្ទះប្រវែង7,5ម×18មខូចខាតផ្ទះប្រហែល៦០%សម្ភារះផ្សេងៗមិនខូចខាតទេ។
• មូលហេតុឆេះ កម្លាំងជំនាញកំពុងធ្វើកាស្រាវជ្រាវបន្ត
បញ្ចាក់ ករណីភ្លើងឆេះនេះគឺមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

 

មតិយោបល់