ព័ត៌មានជាតិ

Jose Mourinho ចង់ទិញ​​កីឡាករ Nemanja Matic ​ពី ក្លិប Benfica មកកាន់តោខៀវវិញ

ប្រភពព័ត៌មានរបស់ Skysport ដែល​បានចុះផ្សាយ​កាលពីថ្ងៃទី ១២ ខែ មករា នេះបាន​ឲ្យដឹងថា ​ក្លិបតោខៀវ Chelase បាន​ចំណាយទឹកប្រាក់ ២០ លាន​ផោន ​ដើម្បី​​ដេញថ្លៃកីឡាករ Nemanja Matic ​ពី ក្លិប Benfica មកកាន់តោខៀវវិញ ​។​

Nemanja Matic ដែល​​លេងមុខងារ​​ជាខ្សែបម្រើ ​​បានចូលរួមលេង​ឲ្យក្លិបតោខៀវ​ជាលើកតំបូង ​នៅក្នុងឆ្នាំ ២០០៩ ​ប៉ុន្តែ ​បានបង្ហាញខ្លួនលើទីលានតែ ២ ដងតែប៉ុណ្ណោះ ​មុននឹងចាកចេញទៅកាន់ ​ប្រទេសព័រទុហ្គាល នៅក្នុងឆ្នាំ ២០១១ ។​

​ដោយសារតែ​ឃើញ​លក្ខណៈប្លែក របស់ Nemanja Matic ដែលលេងក្នុងមុខងារខ្សែបម្រើ ខណៈដែលខ្លួន​​មានខ្សែបម្រើរាង​ទន់ជ្រោយនោះ ​Jose Mourinho កំពុង​សំឡឹងឃើញ និងចង់ទិញមកវិញ​សម្រាប់ការផ្ទេរ​ក្នុងខែមករានេះ​។​

កីឡាករ Nemanja Matic ​ខណៈដែលលេង​ឲ្យក្លិប Benfica គេសង្កេត​ឃើញថា ទទួលបានជោគជ័យ​យ៉ាងត្រចះត្រចង់ ។​
សម្រាប់ការចាប់អារម្មណ៍របស់ Jose Mourinho ដោយចំណាយថវិការតិចនេះ ​មានប្រភពខ្លះអះអាងថា ​ប្រការទិញនេះ បច្ចុប្បន្ន​ក្នុងតម្លៃ ៣៧ លានផោន ​ក្នុងការ​ធ្វើកុងត្រា​ទិញដូរ នៅរដូវកាលនេះ​៕
Nemanja_Matic_wallpaper

មតិយោបល់