ព្រះសីហនុៈ ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេស បានចុះត្រួតពិនិត្យលើគោលដៅ១កន្លែងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងស្ថិតក្នុងសង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងការត្រួតពិនិត្យ ការដ្ឋានសំណង់ ស៊ីអេចថ៍ មានពលករបរទេសសរុបចំនួន ៤០នាក់ មានសញ្ជាតិ ចិន ៤០នាក់ និងបានដកហូតលិខិតឆ្លងដែនបណ្តោះអាសន្ន ២នាក់ ដើម្បីរង់ចាំពិន័យ រីឯ ៣៨នាក់ទៀត ធ្វើកិច្ចសន្យាបង្ហាញលិខិតឆ្លងដែន នៅពេលក្រោយដោយ មូលហេតុយកទៅពន្យាទិដ្ឋាការស្នាក់នៅភ្នំពេញ។
️ដោយទ្បែកការដ្ឋានសំណង់ចំនួន ២ទីតាំង បានចូលមកដោះស្រាយលើលិខិតឆ្លងដែន ដែលក្រុមការងារ បានដកហូតលិខិតឆ្លងដែន កាលពីថ្ងៃទី២១, ២៣ ខែឧសភា ឆ្នាំ២០១៩ មាន ១-ការដ្ឋានសំណង់ ក្រុមហ៊ុនសាងសង់អន្តរជាតិ ស៊ីងទីងកម្ពុជា ខូអិលធីឌី និង២-ការដ្ឋានសំណង់ GANG DONG GUOZHOU៕
មតិយោបល់