ព័ត៌មានជាតិ

ត្រូវ​ចូល​ពេទ្យ​វិកល​ច​រឹក​ក៏​ព្រោះ​ចង់​ស្គាល់​រស់ជាតិ​របស់​សាច់​ឆ្មា​

តាម​ប្រភព​ព័ត៌មាន yourjewishnews បានឲ្យដឹងថា បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​ចាប់​សត្វ​ឆ្មា​របស់ខ្លួន​ដុត​ធ្វើជា​ម្ហូប​នៅពេល​ល្ងាច ព្រោះ​តែ​គាត់​ចង់​ដឹង​ថា​សត្វ​នេះ​មាន​រស់ជាតិ​យ៉ាងម៉េច​នៅពេល​ដែល​ចម្អិន​ជាមួយនឹង​ខ្ទឹម​។ បុរស​រូប​នោះ​មានឈ្មោះ Alexander Mann វ័យ ៣៨ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​អ្នកមើលការខុសត្រូវ​ផ្ទះល្វែង​បាន​ប្តឹង​ប៉ូលិស​។ នៅពេលដែល​ប៉ូលិស​មកដល់ Mann បាន​សារភាព​ថា​គាត់​បាន​សម្លាប់សត្វ​ចិញ្ចឹម​របស់​ខ្លួន​មុនពេល​ដែល​ដាក់​វា​នៅ​ក្នុង​ឡ​។ ក្រោយមក​ប៉ូលិស​មិន​បាន​នាំ​គាត់​ទៅ​ពន្ធ​ធា​គារ​ទេ បែរ​ជា​នាំ​គាត់​ទៅ​មន្ទី​ពេទ្យ​ក្បែរ​នោះ​ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​ជម្ងឺផ្លូវចិត្ត​ទៅវិញ​៕
67133

មតិយោបល់