ការវាយប្រហារលើការរួមភេទ របស់សិស្សសាលាបឋម និងកុមារមិនទាន់បានចូលរៀន បានកើនឡើងយ៉ាងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការស្រាវជ្រាវថ្មីៗ ដែលចុះផ្សាយដោយសារព័ត៌មានអង់គ្លេស telegraph នោះ។
តាមរបាយការណ៍ការឧក្រិដ្ឋកម្មប្រឆាំងនឹងភេទនៅអង់គ្លេស លើករណីរំលោភកុមារអាយុ ក្រោម ១១ ឆ្នាំ និង ប្រទេសវែល បានកើនឡើង រហូតដល់ទៅ 5,547 បើធៀបនឹងឆ្នាំកន្លងទៅ ត្រឹមតែ 4,772 តែប៉ុណ្ណោះ ។ដោយរបាយការណ៍នេះដែរ ទទួលបានពី ប៉ូលិស NSPCC ។
ជាមួយនឹងទិន្នន័យខាងលើនេះ មានន័យថា កំណើនបទរំលោភបានកើនឡើងដល់ទៅ ១៦ ភាគរយ ជាមួយនឹងទិន្នន័យដែលបានកត់ត្រាទុកលើបញ្ហារំលោភផ្សេងៗ ។
លោក Peter Wanless ដែលជាប្រធានប្រតិបត្តិ នៅ NSPCC បានឲ្យដឹងថា បញ្ហារំលោភ បំពានផ្លូវភេទ បានបន្តយ៉ាងអាក្រក់ និងជះឥទ្ធិពលដល់សង្គម គ្មានពេលសះស្បើយឡើយ។ ជាមួយនឹងតួរលេខរបស់ប៉ូលិសខាងលើ យើងពិតជាមានការព្រួយបារម្ភ ព្រោះថាវាបានកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល តែមួយឆ្នាំ ខុសពីប្រក្រតីខណៈដែលវិធានការទប់ស្កាត់មិនបានសម្រេចនោះ៕
មតិយោបល់