អង់គ្លេស៖ជាមួយនឹងគ្រាប់បាល់របស់ កីឡាករ Jack Wilshere និង Olivier Giroud បានធ្វើឲ្យក្លិបកាំភ្លើងធំងាកមកគ្រប់គ្រងកំពូលតារាងក្នុងក្របខណ្ឌ Premier League សារជាថ្មី ខណៈដែលបំបាក់ម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ២-១ កាលពីរាត្រីរំលងអធ្រាត្រយប់មិញនេះ។
កីឡាករ Wilshere រកគ្រាប់បាល់កតំបូងជូនក្លិបកាំភ្លើងធំ Arsenal នៅនាទី ៣៤ និង ១ នាទីក្រោយ កីឡាករ Olivier Giroud បានថែមមួយគ្រាប់ទៀត ធ្វើឲ្យក្លិបកាំភ្លើងធំ នាំមុខបណ្តោះអាសន្នដោយលទ្ធផល ២-០ ។
Jack Wilshere នេះជាគ្រាប់បាល់តំបូងរបស់ខ្លួនហើយ ក្នុងរយៈពេល ៤ ខែ មកនេះដែលអាចស្វែងរកបានតែមួយគ្រាប់ ជូនក្លិបរបស់ខ្លួន។
បើទោះបីជាភ្ញៀវនាំមុខ តែសម្រាប់ក្លិប Aston Villa ដែលជាម្ចាស់ផ្ទះ ក៏បានបំបែកពងមាន់របស់ភ្ញៀវផងដែរ នៅនាទី ៧៦ ដោយកីឡាករ Bentek ជួយឲ្យក្លិបខ្លួន តាមពីក្រោយ ១-២ ដោយការតែតបញ្ចូលទី។ ប៉ុន្មាននាទីក្រោយ ក្លិបទាំងពីរបានបើកការវាយប្រហារគ្មាយ៉ាងខ្លាំង ក៏ប៉ុន្តែក្លិបទាំងពីរមិនបានបន្ថែមគ្រាប់បាល់ឡើយ ក្រោយសំលេងកញ្ជែរអាជ្ញាកណ្តាលផ្លុំបញ្ចប់ ក្លិបកាំភ្លើងធំ ឈ្នះ ម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ២-១ ឡើងទៅគ្រប់គ្រងកំពូលតារាង សារជាថ្មីដោយមាន ៤៨ ពិន្ទុ ក្នុងចំណោម ២១ ប្រកួតកន្លងមកនេះ ដោយទំលាក់មេឃខៀវមកាន់តារាងទី ២ វិញ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់