បុរសជនជាតិនីហ្សេរីយ៉ាម្នាក់បានដុតសម្លាប់ខ្លួនឯងបន្ទាប់ពីឪពុករបស់ខ្លួនហាមឃាត់មិនឲ្យរៀបការជាមួយមិត្តស្រី។ បើតាមប្រភពព័ត៌មាន បរទេសនានា ឲ្យដឹងថា បុរសរូបនោះមានឈ្មោះ Mansur Tanko វ័យ ២១ ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រួសាររបស់គាត់បដិសេធមិឲ្យរៀបការជាមួយស្ត្រីម្នាក់ដែលមានឈ្មោះថា Blessing ដែលត្រូវជាសង្សារបស់ខ្លួន។ ជនរងគ្រោះធ្លាប់បានណែនាំមិត្តនារីម្នាក់នេះឲ្យឪពុករបស់គាត់ស្គាល់ ប៉ុន្តែក្រោយពីនិយាយរឿងរៀបការឪពុករបស់គាត់ក៏បានបដិសេធ។ ក្រោយ ឪពុករបស់គាត់បានព្យាយាមបញ្ចុះបញ្ចូលឲ្យគាត់ស្វែងរកនារីផ្សេង ប៉ុន្តែគាត់នៅតែទទូចបើគ្មាននាងគាត់ក៏មិនអាចរស់នៅបានដែរ។ ដោយសារតែមិនអាចសម្រេចដូចបំណងគាត់ក៏បានសម្រេចចិត្តយកប្រេងសាំងចាក់ ហើយដុតសម្លាប់ខ្លួនតែម្តងក្រោយបញ្ចូនទៅកាន់មន្ទីរពេទ្យ ៕
ព័ត៌មានជាតិ
មតិយោបល់