ព័ត៌មានជាតិ

គណៈកម្មការ​មូលបត្រ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្លៀក​បំពាក់​កីឡា លក់​មូលបត្រ​

ភ្នំពេញ៖ ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្លៀក​បំពាក់​កីឡា ហ្គ្រេ​ន​ធី្វ​ន អ៊ិន​ធើ​ណេ​សិន​ណល​(​ខេ​ម​បូឌា​) ភីអិលស៊ី (Grand Twins International (Cambodia) Plc.) លក់​មូលបត្រ​ជា​សាធារណៈលើ​ក​ដំបូង​(IPO)​។​

SECC

​យោង​តាម​សេចក្ដីសម្រេច​នៃ​កិច្ចប្រជុំ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​លើក​ទី​២៧ ដែល​ព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​០៩​ខែ​មករា ឆ្នាំ ២០១៤ កន្លងទៅនេះ​បានឲ្យដឹងថា ក្រុម​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ច្នៃ​ម៉ូត​សម្លៀកបំពាក់​កីឡា ហ្គ្រេ​ន​ធី្វ​ន អ៊ិន​ធើ​ណេ​សិន​ណល (​ខេ​ម​បូឌា​) ភីអិលស៊ី ត្រូវបាន​អនុញ្ញាត​ឲ្យ លក់​មូលបត្រ​ជា​សាធារណៈលើ​ក​ដំបូង​។​
​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ពិភាក្សា និង​វិភាគ​យ៉ាង​ល្អិតល្អន់​លើ​សាវ​ដា​អាជីវកម្ម​របស់​ក្រុមហ៊ុន លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ និង​ចំណេញ​ភាព លើ​ទិដ្ឋភាព​អភិបាលកិច្ច​សាជីវកម្ម ព្រម​ទាំង​លើ​ទិដ្ឋភាព​គ្រប់គ្រង​ហានិភ័យ​រួចមក អង្គប្រជុំ​បាន​សម្រេច អនុញ្ញាត និង​ចុះបញ្ជី​ជាគោលការណ៍ នូវ​ឯកសារ​ផ្ដល់​ព័ត៌មាន​របស់​ក្រុមហ៊ុនហ្គ្រេ​ន​ធ្វី​ន​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ហ្គ្រេ​ន​ធ្វី​ន ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្លៀកបំពាក់​កីឡា​សម្រាប់​ម៉ាក​ល្បីៗ​ដូចជា ក្រុមហ៊ុន Adidas Group , Reebook និង​ម៉ាក Taylor Made រួម​ទាំង​ក្រុមហ៊ុន​ផ្សេង​ជាច្រើន​ទៀត​៕

មតិយោបល់